ព័ត៌មានអន្តរជាតិ

ការ​ទិញសព្វាវុធ​របស់អាជ្ញាធរ DPP ពី​អាមេរិក បាន​ត្រឹមតែរុញ​តៃវ៉ាន់​ឲ្យធ្លាក់​ទៅក្នុងទីជ្រៅ​នៃសង្គ្រាមតែប៉ុណ្ណោះ

រូបភាព៖ Xinhua

ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានថ្កោលទោសអាជ្ញាធររបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ សម្រាប់ការទិញអាវុធពីសហរដ្ឋអាមេរិក ដោយលើកឡើងថា វានឹងគ្រាន់តែរុញប្រជាជនតៃវ៉ាន់ ចូលទៅក្នុងទីជ្រៅនៃសង្គ្រាមតែប៉ុណ្ណោះ។

លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងរបាយការណ៍អំពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់ដែលមានតម្លៃប្រហែល ៤៤០ លានដុល្លារ។

លោក Zhu បានលើកឡើងថា ប្រជាជនតៃវ៉ាន់កាន់តែច្រើនឡើងបានដឹងពីការប៉ុនប៉ងពិតប្រាកដរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើបាប ឬបំផ្លាញកោះតៃវ៉ាន់ ដោយព្រមានថា “ឯករាជ្យភាពតៃវ៉ាន់” នឹងមិននាំទៅដល់ណាឡើយ ហើយគម្រោងរបស់អាជ្ញាធរ DPP ដើម្បីស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក សម្រាប់របៀបវារៈឯករាជ្យរបស់ពួកគេនឹងនាំទៅដល់ទីបញ្ចប់។

លោក Zhu បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះគ្រប់ទម្រង់នៃការផ្លាស់ប្តូរផ្លូវការ និងការទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់របស់ប្រទេសចិន និងការប្រឆាំងទៅនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ ដោយបានរំលឹកឡើងវិញថា ជំហរនេះមានភាពច្បាស់លាស់ និងជាប់លាប់។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធទៅឱ្យតៃវ៉ាន់ និងកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយកោះនេះក្នុងទម្រង់ណាមួយ ហើយឈប់បន្តទៅផ្លូវខុស និងគ្រោះថ្នាក់ទៀត”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top