បរទេស៖ នាយករដ្ឋមន្ត្រីអេស្បាញលោក Pedro Sanchez កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានប្រកាសសន្យា ក្នុងការផ្កត់ផ្គង់រថក្រោះ ប្រភេទ Leopard ចំនួន៤គ្រឿងបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ RTរថក្រោះ ដែលជាប្រភេទ រថក្រោះប្រយុទ្ធធន់ធ្ងន់ ផលិតនៅប្រទេសអាល្លឺម៉ង់នេះ គឺមានសមត្ថភាពអាចវាយប្រហារ កងកម្លាំងយោធារបស់រុស្សី បាននៅក្នុងប្រតិបត្តិការ វាយបកដណ្តើមទឹកដីពីរុស្សីវិញ នាពេលកន្លងមក។
ថ្លែងនៅក្នុងទីក្រុងគៀវលោក Sanchez បានសន្យាថា៖ប្រទេសអេស្បាញនឹងឆាប់ៗនេះ ផ្តល់ឲ្យអ៊ុយក្រែន នូវសព្វាវុធថ្មីបន្ថែមទៀត ដែលក្នុងនោះរួមមានទាំងរថក្រោះប្រភេទ Leopard ចំនួន៤គ្រឿង ព្រមទាំងរថយន្តយោធា ដឹកទំនិញផ្សេងទៀតផង។
លោក Sanchez បានថ្លែងទៀតថា រដ្ឋាភិបាលរបស់លោក ក៏នឹងធ្វើការផ្គត់ផ្គង់ឲ្យអ៊ុយក្រែន នូវការហ្វឹកហាត់ នៃការក្រុមពេទ្យចល័តព្រមទាំងការហ្វឹកហាត់ ក្រុមគ្រូពេទ្យជំនាញវះកាត់ នៅក្នុងសមរភូមិសំខាន់ៗទៀតផង៕ ប្រែសម្រួល៖ស៊ុនលី