បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតក្នុងស្រុក Die Welt កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាក្រុមហ៊ុនផលិតអាវុធ Rheinmetall ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Dusseldorf ដែលជាក្រុមហ៊ុនធំជាងគេបំផុត របស់អាល្លឺម៉ង់នោះ បានទទួលកំណើននៃការបញ្ជាទិញ បំបែកកំណត់ត្រាក្នុងអំឡុងពេល នៃការលុកលុយរបស់រុស្សី ទៅលើប្រទេសអ៊ុយក្រែន កន្លងមកនេះ។
របាយការណ៍ ដែលត្រូវបានស្រាវជ្រាវឡើង និងយកមកចេញផ្សាយដោយ RT បានបង្ហាញថា ក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អាល្លឺម៉ង់មួយនេះ ទទួលបានកំណើននៃការបញ្ជាទិញដល់១៨ភាគរយធៀប ទៅនឹងការបញ្ជាទិញកាលពីឆ្នាំ២០២២ហើយ ក្នុងឆ្នាំនេះក្រុមហ៊ុន ក៏បានរៀបចំផែនការក្នុងការពង្រីកផលិតកម្មរបស់ខ្លួន ថែមទៀតផងដែរ។
របាយការណ៍ដដែល ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនក៏មានរៀបចំផែនការក្នុងការបើកដំណើរការ បន្ទាត់សង្វាក់ផលិតកម្មថ្មីនៅរោងចក្រ Rheinmetall ក្នុងតំបន់ Lower Saxony ផងដែរនាពេលខាងមុខ ដោយការជួលបន្ថែមបុគ្គលិក រាប់រយនាក់បន្ថែមទៀត ធ្វើយ៉ាងណាបង្កើនសមត្ថភាព ផលិតឲ្យដូចទៅនឹងកាលពីទសវត្សឆ្នាំ១៩៨០ ដែលគ្រានោះអាចផលិតបាន គ្រាប់កាំភ្លើងដឡ់ទៅ៦០ម៉ឺនគ្រាប់ ក្នុងមួយឆ្នាំ។
គួរឲ្យដឹងដែរថាប្រទេសអាល្លឺម៉ង់ គឺជាប្រទេសអ្នននាំចេញអាវុធធំជាងគេបំផុត ទី៦របស់ពិភពលោក កាលពីឆ្នាំ២០២២ហើយកុងត្រាភាគច្រើន បានកើនឡើងដោយសារតែបញ្ហាជម្លោះនៅអ៊ុយក្រែន កាលពីឆ្នាំទៅនោះផងដែលជាលទ្ធផលអាល្លឺម៉ង់ បានធ្វើការនាំចេញអាវុធសរុបក្នុងទំហំដល់ទៅ៨,៣៥ពាន់លានអឺរ៉ូ គឺជាតួលេខកំណត់ត្រាថ្មី និងច្រើនបំផុតទី២ ក្នុងប្រវត្តិសាស្ត្រដែលអាល្លឺម៉ង់ ធ្លាប់បានធ្វើទៅដល់៩,៣៥ពាន់លានដុល្លារកាលពីឆ្នាំ២០២១៕ ប្រែសម្រួល៖ស៊ុនលី