បរទេស៖ ការិយាល័យប៉ូលិសក្រុង របសថៃបានព្រមានសាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបុរសម្នាក់ ដែលមានប្រវត្តិឧក្រិដ្ឋកម្ម រយៈពេល ១៥ ឆ្នាំ ពីបទប្រើប្រាស់កម្មវិធីណាត់ជួបនារីៗ រួចហើយចាប់រំលោភ និងប្លន់ នារីទាំងនោះ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យថា យោងតាមការព្រមាន បុរសដែលត្រូវបានគេស្គាល់ថាជា Wattana Srikhaney ហៅ Tum Chonburi ថ្មីៗនេះបានប្រើប្រាស់កម្មវិធី App Omi ដើម្បីស្វែងរកនារីៗ។
ដោយតាំងខ្លួនជា “បុរសល្អ” គាត់ផ្តល់ជូនដោយទៅទទួលនារីរងគ្រោះ ហើយនាំនាងទៅកន្លែងណាត់ជួបនៅកន្លែងជាក់លាក់មួយ។ បន្ទាប់មក គាត់បាននាំនាងទៅកន្លែងផ្សេង ហើយចាប់រំលោភនាងតែម្តង។
មានករណីមួយ គឺមានស្ត្រីម្នាក់ត្រូវបានគេ ចាប់រំលោភនៅវាលស្រែ ហើយបោះបង់ចោលនៅទីនោះទាំងអាក្រាតតែម្តង។
ជនរងគ្រោះមួយចំនួន បន្ទាប់ពីចាប់រំលោភរួច ត្រូវបានប្លន់យកលុយកាក់ ខ្សែក មាសប្រាក់ ទូរស័ព្ទដៃ និងវត្ថុមានតម្លៃមួយចំនួនទៀត ។
ប៉ូលិសជឿថា ស្ត្រីជាច្រើននាក់ទៀត បានក្លាយខ្លួនជនរងគ្រោះ ប៉ុន្តែមិនហ៊ានប្តឹងប៉ូលីស ឬមិនច្បាស់អំពីអត្តសញ្ញាណពិតរបស់ជនសង្ស័យ៕
ប្រែសម្រួលៈ ណៃ តុលា