លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើក នៃវេទិកាសន្តិភាពពិភពលោកលើកទី ១១ និងថ្លែងសុន្ទរកថា ។
ភ្ញៀវកិត្តិយសជាង ៤០០ រូបបានអញ្ជើញចូលរួមពធីបើក រួមទាំងលោក Rousseff ទេសភិបាលធនាគារអភិវឌ្ឍន៍ថ្មីនិងជាអតីតប្រធានាធិបតីប្រេស៊ីល លោក Ivanov អតីតលេខាក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Vilayyoda អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងអតីតអ្នកនយោបាយផ្សេងទៀតអង្គទូតប្រចាំនៅប្រទេសចិន នៃប្រទេសនានានិងអ្នកជំនាញបញ្ញវន្តជាដើម ។
លោក Han Zheng បានថ្លែងថា ប្រទេសចិន រីករាយសហការរជាមួយប្រទេសនានា ក្នុងការរួមគ្នាគាំពារសន្តិភាពនិងសន្តិសុខពិភពលោក ស្វែងរកការអភិវឌ្ឍនិងវិបុលភាពសកល ផ្តួចផ្ដើមការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមកលើវិស័យអរិយធម៌ និងចែករំលែកសមិទ្ធិផលនៃការអភិវឌ្ឍ សន្តិសុខនិងអរិយធម៌របស់មនុស្សជាតិ ។
លោក Han Zheng បានលើកឡើងសំណើរចំនួនបួន ៖ទី ១ ប្រកាន់ខ្ជាប់នូវភាពឯករាជ្យម្តាស់ការនិងការគោរពគ្នាទៅវិញទៅមក ។ ទី ២ ដោះស្រាយជម្លោះតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សា ។ ទី ៣ គាំពារយ៉ាងមុតមាំចំពោះពហុភាគីនិយម ។ ទី ៤ ជំរុញឱ្យមានបរិយាប័ន្ន ផ្តល់ផលប្រយោជន៍ជាទូទៅនិងដល់គ្នានិងឈ្នះ-ឈ្នះ ។
លោក Han Zheng បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាទំនើបកម្មដែលដើរតាមមាគ៌ា នៃការអភិវឌ្ឍន៍ដោយសន្តិភាព ។ ប្រទេសចិនគឺជាអ្នកផ្តួចផ្តើម អ្នកកសាងនិងអ្នកគាំពារសន្តិភាពពិភពលោកយ៉ាងដាច់ខាតមិនងាករេ ហើយរីករាយសហការជាមួយក្នុបណ្តាប្រទេសដែលស្រឡាញ់សន្តិភាពនិងខិតខំអភិវឌ្ឍទាំងអស់នៅលើពិភពលោក ដើម្បីជួយគ្នាទៅវិញទៅមក និងដើរតាមផ្លូវដ៏ធំទូលាយឆ្ពោះទៅរកសន្តិភាពយូរអង្វែងនិងសន្តិសុខសកល ៕វិទ្យុមិត្តភាពកម្ពុជាចិន