បរទេស ៖ យោងតាមការចេញផ្សាយរបស់ VOA ប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យបានអះអាងថា ខ្លួនបានធ្វើការបញ្ជុនក្រុមប៉ូលីសប្រមាណជា៥០០នាក់ ទៅកាន់តំបន់ក្បែរព្រំដេនបេឡារូស ដើម្បីពង្រឹងសន្តិសុខដែលកំពុងមានបញ្ហា ជាពិសេសជាមួយនឹងការកើនឡើង នៃចំនួនជនអន្តោប្រវេស។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការកើនឡើង នៃចំនួនអន្តោប្រវេសខុសច្បាប់ ឆ្លងព្រំដែននេះបានធ្វើឡើងបន្ទាប់ពីមានការគម្រាកំហែង ដោយការផ្លាស់ប្តូររបស់ក្រុមទាហានស៊ីឈ្នួល Wagner ដែលត្រូវបានគេជឿជាក់ថានឹងផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសបេឡារូស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប៉ូឡូញ លោក Mariusz Kaminski បានសរសេរថា លើបណ្តា Twitter របស់ខ្លួនថា ៖ ដោយសារតែភាពតានតឹង នៅតាមព្រំដែនជាមួយនឹងបេឡារូស ខ្ញុំបានសម្រេចចិត្តក្នុងការបង្កើនចំនួនប៉ូលីស ទៅកាន់តំបន់នោះចំនួន៥០០នាក់ ដែលសុទ្ធសឹងជាអង្គភាពប្រឆាំងភេវរកម្ម។
គួរឲ្យដឹងដែរថា លោករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីចំនួនដែលក្រុមប៉ូលីស នឹងត្រូវចូលរួមនោះក៏មានទាំងកងកម្លាំងសន្តិសុខព្រំដែន ដែលមានវត្តមានស្រាប់នៅទីនោះចំនួន៥០០០នាក់ ផងព្រមទាំងយោធាព្រំដែន២០០០នាក់រួចទៅហើយផង៕ ប្រែសម្រួល៖ស៊ុនលី