មិនគួរគប្បីបញ្ចេញកាកសំណល់វិទ្យុសកម្ម ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រនោះទេ
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយនៅថ្ងៃទី3 ខែកក្កដា ឆ្នាំ២០២៣ថា មេបក្ស Komeito ដែលជាដៃគូចម្រុះ នៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានថ្លែងកាលពីថ្ងៃអាទិត្យយ៉ាងដូច្នេះថា រដ្ឋាភិបាលមិនគួរគប្បីចាប់ផ្តើមការបញ្ចេញកាកសំណល់ ចូលទៅក្នុងសមុទ្រដែលជាទឹកវិទ្យុសកម្ម ដែលត្រូវបានចម្រាញ់ចេញ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅក្នុងរដូវដែលគេកំពុងលេងទឹក ស្របពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព នៃផែនការមួយនេះ ។
លោក Natsuo Yamaguchi បានធ្វើអត្ថាធិប្បាយនៅពេលដែលរដ្ឋាភិបាល កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ ឬបន្ធូរបន្ថយការភ័យខ្លាចពីប្រទេសជិតខាង និងអ្នកនេសាទនៅក្នុងតំបន់ថា ទឹកអាចបង្កហានិភ័យដល់បរិស្ថាននៅដែនសមុទ្រ សុវត្ថិភាពចំណីអាហារ និងសុខភាពមនុស្សផងដែរ ។
លោក Natsuo Yamaguchi ប្រធានគណបក្ស Komeito ដែលជាបក្សកាន់អំណាចវ័យក្មេងរបស់ប្រទេសជប៉ុន បានថ្លែងសុន្ទរកថានៅទីក្រុង Fukushima កាលពីថ្ងៃទី២ ខែកក្កដា ឆ្នំា២០២៣ ថា រដ្ឋាភិបាល និងប្រតិបត្តិកររោងចក្រ Tokyo Electric Power Company Holdings Inc. មានគោលបំណងចាប់ផ្តើមបញ្ចេញទឹក “នៅក្នុងរដូវក្ដៅ” ។
លោក Yamaguchi បានប្រាប់ដល់អ្នកសារព័ត៌មាននៅក្រុង Fukushima ថា “វាជាការប្រសើរក្នុងការជៀសវាងរដូ ដែលគេលេងទឹកដែលជិតមកដល់” ។ “យើងចង់ឲ្យរដ្ឋាភិបាលកុំប្រញាប់ពន្យល់គ្រប់យ៉ាង ដើម្បីកុំឲ្យមានពាក្យចចាមអារ៉ាមអាក្រក់កើតឡើង” ។
លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃអង្គារ ជាមួយនឹងការរកឃើញសុវត្ថិភាពរបស់ទីភ្នាក់ងារស្តីពីផែនការរបស់ប្រទេសនេះ នៅក្នុងការបង្ហូរទឹកចេញពីរោងចក្រដែលខូច ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិនៅក្នុងឆ្នាំ២០១១ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា