ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងជម្លៀសពលរដ្ឋជាង ៣៦ម៉ឺននាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង

រូបភាពពី៖​ KYODO

តូក្យូ ៖ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកតំបន់ក្យូស៊ុ ភាគនិរតីរបស់ប្រទេសជប៉ុន បណ្តាលឱ្យស្ពានមួយដួលរលំ ដោយមានបទបញ្ជាជម្លៀសប្រជាជនប្រមាណ ៣៦ម៉ឺន នាក់នៅក្នុងទីក្រុងគូម៉ាម៉ូតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានពីភ្លៀងធ្លាក់ខ្លាំង និងផ្គរលាន់បន្តកើតមានពាសពេញតំបន់នេះរហូតដល់​ថ្ងៃអង្គារនេះ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការរអិលបាក់ដី និងទឹកជំនន់។

ខេត្តគូម៉ាម៉ូតុ បានឃើញការអភិវឌ្ឍន៍ នៃខ្សែភ្លៀងលីនេអ៊ែរ ដែលគេស្គាល់ថា នាំមកនូវភ្លៀងធ្លាក់ខ្លាំង។ ទីប្រជុំជនយ៉ាម៉ាតុ និង ម៉ាស៊ីគី ក្នុងខេត្តបានចុះកម្រិតទឹកភ្លៀងរៀងរាល់ម៉ោង ៨៣ មិល្លីម៉ែត្រ និង ៨០មីលីម៉ែត្ររៀងៗខ្លួន ទាំងកំណត់ត្រាខែកក្កដា សម្រាប់តំបន់នានានៅព្រឹកថ្ងៃចន្ទ។

យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងគំហុកបានបណ្តាលឱ្យស្ពានបេតុងប្រវែង ៣៧ ម៉ែត្រពីលើទន្លេតូចមួយ ដែលហូរកាត់យ៉ាម៉ាតូបានដួលរលំ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន ដោយបន្ថែមថា មិនមានរបាយការណ៍អំពីអ្នកស្លាប់នោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top