បរទេស ៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev កាលពីថ្ងៃម្សិលមិញបានលើកឡើងថា ប្រទេសរុស្ស៊ី ទាមទារឱ្យមានការគោរពចំពោះការព្រួយបារម្ភផ្នែកសន្តិសុខរបស់ខ្លួនទាក់ទងនឹងអង្គការណាតូ ប៉ុន្តែគ្មានចេតនា ឬសមត្ថភាពក្នុងការទប់ស្កាត់ប្លុកយោធាដែលដឹកនាំដោយអាមេរិកឡើយ។
យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូលរូបនេះ ក៏បានបដិសេធជាមួយនឹង អត្ថបទចេញផ្សាយមួយកាលពីថ្ងៃអាទិត្យប្រឆាំង នឹងគំនិតដែលថារុស្ស៊ី បានគិតគូរខុសអំពីការប៉ុនប៉ង របស់ខ្លួនដើម្បីការពារការពង្រីកឥទ្ធិពល របស់ណាតូ ទៅក្នុងអ៊ុយក្រែន ដែលនេះជាហេតុបណ្តាលឱ្យទាំងប្រទេសហ្វាំងឡង់ និងស៊ុយអែតអាចដាក់ពាក្យចូលជាសមាជិកអង្គការយោធានេះបាន។
លោក Medvedev បានសរសេរនៅលើបណ្តាញសង្គមរបស់គាត់ថា៖ អ្វីដែលរុស្ស៊ី តែងតែអំពាវនាវគឺដាច់ខាតកុំព្យាយាមក្នុងការចូលរួមអង្គការណាតូពីសំណាក់អតីតប្រទេសដែលធ្លាប់ស្ថិតនៅក្រោមដំបូលរបស់យើង ជាពិសេសប្រទេសដែលកំពុងជម្លោះ។
លោកបានថែមទាំងធ្វើការសន្យាទៀតថាប្រទេសរុស្សី នឹងបញ្ចប់ការគម្រាមកំហែងទាំងឡាយ ដែលកើតចេញពីអំពីការប៉ុនប៉ង់ ចូលរួមជាសមាជិកអង្គការណាតូដោយប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី
