ព័ត៌មានអន្តរជាតិ

អឺរ៉ុប បង្ហាញទំហំលុយរុស្សី ដែលត្រូវបានបង្កក

រូបភាពពី៖​ AFP
" "

បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់សហគមអឺរ៉ុប លោក Didier Reynders កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបង្ហាញនូវតួលេខចុងក្រោយស្តីអំពីទំហំលុយ និងទ្រព្យសម្បត្តិទាំងអស់របស់រុស្សី ដែលត្រូវបានសមាជិកនិងប្លុកបានបង្កកទុកនាពេលកន្លងមក។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ទ្រព្យសម្បត្តិនិងប្រាក់ទុនបម្រុងទាំងឡាយ របស់រុស្សី គិតចាប់តាំងតែពីការធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន មកវាមានទំហំកើនឡើងទៅដល់២០៧ពាន់អឺរ៉ូ ឬត្រូវជា២២៦ពាន់លានដុល្លារ។

" "

ប្រភពដដែលបានបន្តទៀតថា លើសពិនេះផងដែរគណកម្មការកំពូលរបស់អឺរ៉ុប បាននឹងកំពុងពិភាក្សាគ្នាក្នុងការប្រើប្រាស់ កញ្ចប់ថវិកាបង្កកទាំងនោះដែលរួមមានទាំងលុយរបស់ធនាគារ កណ្តាលរបស់ប្រទេសរុស្សី ផងដើម្បីយកទៅជួយហិរញ្ញវត្ថុនិងការស្តារឡើងវិញ នៃប្រទេសអ៊ុយក្រែន។

" "

គួរឲ្យដឹងដែរថា ជាការឆ្លើយតបនាពេលកន្លងមករដ្ឋាភិបាលទីក្រុងមូស្គូ តែងតែបានពណ៍ថា ការបង្កកទ្រព្យសម្បត្តិរបស់ខ្លួនដោយលោកខាងលិច នោះគឺជាសកម្មភាពដូចចោរប្លន់ និងផ្ទុយពីច្បាប់ របស់អន្តរជាតិទាំងស្រុង៕ ប្រែសម្រួល៖ស៊ុនលី

To Top