ថ្ងៃទី ៣ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរការបើកធ្វើកិច្ចសន្ទនាស្តីពីការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមកខាងអរិយធម៌លើកទី៣និងមហាសន្និបាតពិភពលោកលើកដំបូងរបស់អ្នកជំនាញបរទេសខាងការសិក្សាពីប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា ក្នុងដំណើរដ៏វែងឆ្ងាយនៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ប្រជាជាតិទាំងអស់ក្នុងពិភពលោកបានបង្កើតអរិយធម៌ប្រកបដោយលក្ខណៈពិសេស និងនិមិត្តសញ្ញារៀងៗខ្លួន។ ការផ្លាស់ប្តូរប្រកបដោយសមភាព និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ផ្សេងៗ
គ្នា នឹងផ្តល់នូវការណែនាំខាងស្មារតីដ៏ខ្លាំងក្លាសម្រាប់មនុស្សជាតិក្នុងការដោះស្រាយបញ្ហាលំបាកនៃសម័យកាល និងសម្រេចការអភិវឌ្ឍរួម។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីផ្សព្វផ្សាយតម្លៃរួមរបស់មនុស្សជាតិ ប្រកបដោយសន្តិភាព ការអភិវឌ្ឍ សមភាព សច្ចធម៌ ប្រជាធិបតេយ្យភាព និងសេរីភាព អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល និងឆ្លងផុតឧបសគ្គខាងអរិយធម៌តាមរយៈការផ្លាស់ប្តូរខាងអរិយធម៌ ឆ្លងផុតជំទាស់ខាងអរិយធម៌តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ឆ្លងផុតវិសាលភាពខាងអរិយធម៌តាមរយៈបរិយាប័ន្នខាងអរិយធម៌ ពួតដៃគ្នាដើម្បីជំរុញអរិយធម៌របស់មនុស្សជាតិឱ្យវិវឌ្ឍរីកចម្រើន។
លោកសង្ឃឹមថា អ្នកជំនាញបរទេសខាងការសិក្សាពីប្រទេសចិន ជុំវិញពិភពលោកក្នុងនាមជាអ្នកតភ្ជាប់អរិយធម៌រវាងចិននិងបរទេស ធ្វើកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងន័យបង្កើនការទាក់ទងខាងវប្បធម៌រវាងចិននិងបរទេស ព្រមនិងបង្កើនការយល់ដឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន