តូក្យូ៖ ទីភ្នាក់ងារថាមពល អាតូមិក អន្តរជាតិ បានដាក់ជូនប្រទេសជប៉ុន ការត្រួតពិនិត្យសុវត្ថិភាពរបស់ខ្លួន សម្រាប់ការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ដោយកំណត់ដំណាក់កាល សម្រាប់ទីក្រុងតូក្យូ ដើម្បីធ្វើការសម្រេចចិត្ត ចុងក្រោយ លើផែនការ ដែលបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមប្រទេសជិតខាង។
អគ្គនាយក IAEA លោក Rafael Grossi បានបង្ហាញរបាយការណ៍នេះទៅកាន់នាយករដ្ឋមន្ត្រីជប៉ុលោក ហ្វូមីអូ គីស៊ីដា ក្នុងទីក្រុងតូក្យូ ខណៈដែលរដ្ឋាភិបាលរបស់លោក មានបំណងចាប់ផ្តើមការបណ្តេញចេញនៅរដូវក្ដៅនេះ។ មានការភ័យខ្លាចថា ការបង្កើតទឹកកខ្វក់បន្ថែមទៀតនៅរោងចក្រ Fukushima Daiichi នឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងសម្អាត ដែលកំពុងបន្ត។
រដ្ឋាភិបាលរបស់លោក គីស៊ីដា នឹងពិនិត្យមើលការវាយតម្លៃរបស់ IAEA មុនពេលសម្រេចចិត្តលើពេលវេលានៃការបញ្ចេញទឹក ដែលបានឆ្លងកាត់ប្រព័ន្ធកែច្នៃរាវកម្រិតខ្ពស់ ដែលដក radionuclides ភាគច្រើនលើកលែងតែ tritium ។
ទឹកនឹងត្រូវបានបន្សាបដោយទឹកប្រៃដល់ ១ លើ ៤០ នៃកំហាប់ដែលត្រូវបានអនុញ្ញាតក្រោមស្តង់ដារសុវត្ថិភាពរបស់ប្រទេសជប៉ុន មុនពេលវាត្រូវបានបញ្ចេញតាមរូងក្រោមដី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នៅព្រឹកថ្ងៃអង្គារ លោក Grossi បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ជុំវិញបញ្ហានេះនៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ដែលគ្រោងធ្វើឡើងក្នុងអំឡុងពេលថ្ងៃជាមួយមន្ត្រីជប៉ុន។
លោក Hayashi បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ចំពោះការបង្ហូរចេញដោយសុវត្ថិភាព ទឹកដែលបានព្យាបាល ប្រទេសជប៉ុន នឹងបន្តផ្តល់ការពន្យល់លម្អិតដល់សហគមន៍អន្តរជាតិ ប្រកបដោយតម្លាភាព ដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត”៕
ប្រែសម្រួល ឈូក បូរ៉ា