បរទេស ៖ យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្សី ប្រភេទ MiG-31 បានជួបឧបទ្ទេវហេតុធ្លាក់នៅអំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃម្សិលមិញនេះនៅឆ្នេរភាគបូព៍ា នៃតំបន់ Kamchatka។
យោងតាមការចេញផ្សាយរបស់ RT យន្តហោះចម្បាំងនេះបានធ្លាក់ចូលទៅក្នុងដែនទឹករបស់រុស្សី ហើយមកទល់ពេលនេះដំណឹងរបស់ក្រុមអ្នកបើកបរ នៅមិនទាន់មាននៅឡើយនោះដែរ ខណៈដែលយន្តហោះបានប្រតិបត្តិការហ្វឹកហាត់ ដោយមិនមានបំពាក់ជាមួយនឹងអាវុធឡើយ។
ភ្លាមៗក្រុមអ្នកស្វែងរក និងក្រុមការងារជួយសង្គ្រោះបានដាក់ពង្រាយទៅកាន់តំបន់កើតហេតុ ហើយដើម្បីស្វែងរកក្រុមអ្នកបើកបរ ព្រមទាំងបំណែករបស់យន្តហោះផង។
គួរឲ្យដឹងដែរថា ហេតុការណ៍ធ្លាក់យន្តហោះចម្បាំងមួយនេះ បានក្លាយទៅជាហេតុការណ៍លើកទី២ហើយ សម្រាប់ឆ្នាំនេះដោយកាលពីខែមេសា MiG-31 បានជួបហេតុការណ៍ធ្លាក់ម្តងដែរនៅភាគខាងជើង នៃប្រទេសរុស្សី ចំងាយប្រមាណជា១៥០គីឡូម៉ែត្រពីទីក្រុង Murmansk៕ ប្រែសម្រួល៖ស៊ុនលី