ព័ត៌មានអន្តរជាតិ

Update ៖ ជំងឺគ្រុនឈាមបានឆក់ យកជីវិតពលរដ្ឋបង់ក្លាដេស អស់ចំនួន៦១នាក់ស្លាប់ និងមានអ្នកឆ្លង ជាង៦០០ករណី

ប្រភព ៖ AFP

ដាកា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ (DGHS) បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានកត់ត្រាករណី នៃជំងឺគ្រុនឈាមចំនួន៦៧៨ករណី បន្ថែមទៀត គិតពីថ្ងៃអង្គារ ដែលជាចំនួនខ្ពស់បំផុត នៅក្នុងរយៈពេល១ថ្ងៃ បើគិតមកទល់ពេលនេះ ។

នៅក្នុងរយៈពេល២៤ម៉ោង ចុងក្រោយគិតត្រឹមម៉ោង៨និង០០ព្រឹកម៉ោង ក្នុងស្រុកថ្ងៃអង្គារ មានមនុស្សចំនួន៥នាក់ បានស្លាប់ដោយសារជំងឺ ដែលឆ្លងដោយសារមូសខ្លា នៅក្នុងប្រទេស បង់ក្លាដេស ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីខែមករា ដែលបានបង្កើន ចំនួនអ្នកស្លាប់ដោយជំងឺគ្រុនឈាម ជាផ្លូវការរហូតដល់៦១នៅក្នុងឆ្នាំនេះ ។

យោងតាមតួលេខ ដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋាន DGHS ក្រោមឳវាទក្រសួង សុខាភិបាល គឺមានមនុស្សចំនួន ៤២៩នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺគ្រុនឈាមនៅក្នុងទីក្រុងដាកា តែប៉ុណ្ណោះ គិតត្រឹមថ្ងៃអង្គារ ។

អគ្គនាយកដ្ឋាន DGHS បានឲ្យដឹងថា ជាមួយគ្នានេះដែរ ការឆ្លងថ្មីៗ ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ ចំនួនសរុបនៃករណីជំងឺគ្រុន ឈាមបានកើនឡើងដល់៩.៨៧១ករណី នៅក្នុងប្រទេសបង់ក្លាដេស ។

អគ្គនាយកដ្ឋានខាងលើបានឲ្យដឹងទៀតថា នៅក្នុងខែកក្កដា មានអ្នកស្លាប់ចំនួន១៤នាក់ ដោយសារជំងឺគ្រុនឈាម ហើយត្រូវបានគេរាយការណ៍មកថា មានចំនួន៣៤នាក់បានស្លាប់នៅក្នុងខែមិថុនាកន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top