បរទេស ៖ ប្រធានសភាថ្មីរបស់ថៃ លោក Wan Muhamad Noor Matha បានកំណត់ យកថ្ងៃទី១៣ ខែកក្កដា ជាកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ លោក Wan Muhamad Noor Matha បាននិយាយថា លោកមិនអាចប្រាប់ថាតើចំនួនសន្លឹកឆ្នោតនឹងត្រូវទាមទារប៉ុន្មានជុំនោះទេ ប្រសិនបើមេដឹកនាំគណបក្ស Move Forward និងបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat បរាជ័យក្នុងការឈ្នះ ៣៧៦សំឡេងដែលត្រូវការនៅក្នុងការប៉ុនប៉ងលើកដំបូង។
លោក Wan Noor ដែលត្រូវបានជ្រើសរើសជាប្រធាន សភាកាលពីថ្ងៃអង្គារ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃបន្ទាប់អំពីការរៀបចំ សម្រាប់សម័យប្រជុំបោះឆ្នោតនាយករដ្ឋមន្ត្រី ។
លោក Wan Noor បាននិយាយថា លោកបានរាយការណ៍ទៅការិយាល័យកាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយអគ្គលេខាធិការសភាតំណាងរាស្រ្តលោក Pornpit Phetcharoen អំពីតួនាទីរបស់លោកជាប្រធានសភា និងការរៀបចំសម្រាប់កិច្ចប្រជុំសភាបន្ទាប់។
លោក Wan Noor បាននិយាយថា លោករំពឹងថានឹងមានព្រះរាជក្រឹត្យផ្លូវការ ក្នុងការតែងតាំងលោកជាប្រធានសភា និងជាប្រធានសភាតំណាងរាស្រ្ត នៅថ្ងៃបន្ទាប់ ឬពីរថ្ងៃទៀត។
លោកថា នៅថ្ងៃទី១២ ខែកក្កដា លោកនឹងកោះប្រជុំសភា ដើម្បីឲ្យសមាជិកសភាជជែកដេញដោល និងបោះឆ្នោតថា តើសភាគួរប្រជុំពីរ ឬបីដងក្នុងមួយសប្ដាហ៍៕
ប្រែសម្រួលៈ ណៃ តុលា