កាលពីថ្ងៃទី៤ ខែកក្កដា លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើលិខិតឆ្លើយតប ចំពោះនិស្សិតបរទេសថ្នាក់អនុបណ្ឌិតជំនាញ សវនកម្មនៃសកលវិទ្យាល័យសវនកម្មក្រុង Nanjing ។
លិខិតបានចែងថា ខ្ញុំមានក្តីសោមនស្សរីករាយដែលបានដឹងថា អ្នកទាំងអស់គ្នាបានបង្កើនជំនាញវិជ្ជាជីវៈ និងមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីប្រព័ន្ធសវនកម្មរបស់ប្រទេសចិន សង្គមនិយមដែលមានលក្ខណៈពិសេសចិន និងបក្សកុម្មុយនីស្តចិន តាមរយៈការសិក្សានៅថ្នាក់រៀន និងការទៅទស្សនាដោយផ្ទាល់ នៅតំបន់នានានៃប្រទេសចិន ។
ជានិច្ចកាល ប្រទេសចិនតែងតែយកចិត្តទុកដាក់ ខ្ពស់ចំពោះតួនាទីដ៏សំខាន់ នៃសវនកម្មក្នុងអភិបាលកិច្ចជាតិ។ បន្ទាប់ពីការខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនឆ្នាំ ប្រទេសចិនបានបង្កើតប្រព័ន្ធសវនកម្ម សង្គមនិយមដែលមានលក្ខណៈពិសេសចិន ដោយបានបង្កើតប្រព័ន្ធត្រួតពិនិត្យ សវនកម្មដែលមានការបង្រួបបង្រួម គ្របដណ្តប់ដោយគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងពង្រឹងការផ្លាស់ប្តូរ និងរៀនពីគ្នាទៅវិញទៅមកជាមួយ មិត្តរួមការងាររបស់ភាគីចិន ស្វែងយល់ច្បាស់ពីប្រទេសចិនតាមរយៈសវនកម្ម ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិននិងបរទេស ៕ អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន