ព័ត៌មានអន្តរជាតិ

ប្រធានចារកម្ម អ៊ុយក្រែន ៖ កិច្ចប្រជុំកំពូលណាតូ នឹងមិនអាចបំពេញ ការចង់បាន របស់រដ្ឋាភិបាល ក្រុងគៀវឡើយ

ប្រភព ៖ AFP

បរទេស ៖ ប្រធានចារកម្ម សំងាត់របស់អ៊ុយក្រែន លោក Kirill Budanov បានលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវ បានប្រាកដក្នុងចិត្តណាស់ថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នឹងមិនអាចសម្រេចជោគជ័យ ជួយឲ្យអ៊ុយក្រែន ក្លាយជាសមាជិក របស់អង្គការណាតូឡើយ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាកិច្ចប្រជុំកំពូល របស់អង្គការណាតូនឹងត្រៀម ធ្វើឡើងនៅក្នុងទីក្រុង Vilnius នៅសប្តាហ៍ក្រោយនេះហើយ ។

លោក Budanov បានពន្យល់ទៀតថា កិច្ចប្រជុំកំពូលអង្គការណាតូ មានភាពលំបាកនៅពេលនេះហើយខ្ញុំ មិនអាចពណ៍នា ឬអធិប្បាយអ្វីឡើយ ។ សម្រាប់មូលហេតុដ៏សាមញ្ញមួយ គឺថាក្តីរំពឺងរបស់យើងនឹងមិនអាច បំពេញតាមការចង់បាននោះឡើយ ។

លោកអះអាងទៀតថា អ្វីដែលខ្ញុំបានឃើញនូវ ក្នុងសេចក្តីថ្លែងការណ៍ ដែលត្រៀមសម្រាប់កិច្ចប្រជុំនេះគឺ គ្មានអ្វីដែលបានផ្តល់ប្រយោជន៍ ដល់អ៊ុយក្រែនឬតាមការចង់ បានរបស់យើងឡើយ ហើយនេះគឺជាអ្វីដែលខ្ញុំហ៊ាន អះអាងទុកជាមុនតែម្តង។

យោងតាម ប្រភពដដែលនេះ ក៏បានសរសេរដែរថា ប្រធានចារកម្មរូបនេះគឺ បានបង្ហាញនូវការខកចិត្តខ្លាំង ជាមួយនឹងអាកប្បកិរិយា របស់សម្ព័ន្ធមិត្តជាជាងសត្រូវ របស់ខ្លួននៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top