ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ រុស្សី មិនដែលបិទទ្វាសម្រាប់ការចរចា ជាមួយនឹងអ៊ុយក្រែន ឡើយ

រូបភាពពី៖​ AFP

បរទេស ៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានអះអាងកាលពីថ្ងៃសុក្រម្សិលមិញថា ប្រទេសរុស្សី មិនដែលបដិសេធឬរារាំងបំណងចង់ចរចា ពីសំណាក់ប្រទេសអ៊ុយក្រែន ឡើយដើម្បីកិច្ចព្រមព្រៀងសន្តិភាព។

យោងតាមការចេញផ្សាយរបស់​ RT បានឲ្យដឹងថា ក្នុងនោះលោកប្រធានាធិបតីបេឡារូស ដែលជាអ្នកសម្របសម្រួលដ៏សំខាន់ម្នាក់ផងបានលើកឡើងថា ការចរចាដើម្បីកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរនឹងអាចធ្វើឡើងឆាប់ៗ នៅរដូវស្លឹកឈើជម្រុះឬពីខែកញ្ញាដល់ខែធ្នូខាងមុខនេះហើយ។

មន្ត្រីជាន់ខ្ពស់របស់ប្រទេសរុស្សី លោក Peskov ក៏បានលើកឡើងទៀតដែរថា ៖ ភាគីរុស្ស៊ី មិនដែលបិទទ្វារចំពោះដំណើរការចរចាឡើយ ដោយបន្ថែមថាជំហរនេះត្រូវបានបង្ហាញនៅក្នុងដំណើរការនិងការងារកម្រិតខ្ពស់បំផុត។

គួរឲ្យដឹងដែរថា មេដឹកនាំបេឡារូស លោក Lukashenko បាននិយាយដែរថា ស្ថានភាពជុំវិញជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ អាចផ្លាស់ប្តូរនៅចុងរដូវក្តៅ ហើយការចរចាសន្តិភាពអាចចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top