ព័ត៌មានអន្តរជាតិ

ចិន៖ ប្រទេសជប៉ុន បំភាន់មតិសាធារណៈ ជាមួយនឹងរោងចក្រ ទឹកកខ្វក់នុយក្លេអ៊ែរ

ប្រភព ៖ Xinhua

ប៉េកាំង ៖ ប្រទេសចិន បានឲ្យដឹងថា ការប៉ុនប៉ង របស់ប្រទេសជប៉ុន ដើម្បីលាងការសម្រេចចិត្ត របស់ខ្លួនក្នុងការបញ្ចេញ ទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រ កំពុងបំភាន់សហគមន៍អន្តរជាតិ ក្រោមការក្លែងបន្លំផ្នែកវិទ្យាសាស្ត្រ។

ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បានរាយការណ៍ថា រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូង ត្រូវបានបញ្ចេញទៅ ក្នុងកាកសំណល់រាវក្នុងសមុទ្រ ជាមួយនឹងកំហាប់ Tritium ខ្ពស់។ លោក Matsuno ក៏​បាន​ឲ្យដឹងដែរ​ថា ស្តង់ដារ​ដែល​ជប៉ុន កំណត់​ក្នុង​រឿង​នេះ​គឺ​ ទាប​ជាង​ប្រទេស​ដទៃ​ទៀត​រួម​ទាំង​ប្រទេស​ចិន និង​កូរ៉េ​ខាង​ជើង។

អ្នកនាំពាក្យចិនលោក Wang Wenbing ដែលជាអ្នកទំនាក់ទំនង នុយក្លេអ៊ែរ សម្រាប់ក្រសួងការបរទេសចិន បានប្រាប់សន្និសីទ សារព័ត៌មានកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន មានចេតនា ប្រៀបធៀប ទឹកកខ្វក់ហ្វូគូស៊ីម៉ា ជាមួយនឹងទឹក ដែលបញ្ចេញដោយរោងចក្រ ថាមពលនុយក្លេអ៊ែរ ក្នុងប្រតិបត្តិការធម្មតា នៅទូទាំងពិភពលោក ។ “ជាមួយនឹងការជំនួស គំនិតក្លែងក្លាយបែបនេះខ្លួន កំពុងស្វែងរកការបំភាន់មតិសាធារណៈ” ។

ទឹកដែលបំពុលដោយនុយក្លេអ៊ែរ ដែលចូលមកក្នុងទំនាក់ទំនងផ្ទាល់ជាមួយស្នូល រ៉េអាក់ទ័ររលាយនៅក្នុងគ្រោះមហន្តរាយ នុយក្លេអ៊ែរហ្វូគូស៊ីម៉ា និងទឹកដែលបញ្ចេញដោយរោងចក្រ ថាមពលនុយក្លេអ៊ែរក្នុងប្រតិបត្តិការធម្មតាគឺ “ខុសគ្នាជាមូលដ្ឋាន” ព្រោះថាចុងក្រោយនេះមិន ដែលមានទំនាក់ទំនងផ្ទាល់ជាមួយ ស្នូលរ៉េអាក់ទ័រឡើយ។

លោកបានលើកឡើងថា គ្មានការប្រៀបធៀបណាមួយអាចគូរបានរវាងអ្នកទាំងពីរនោះទេ ព្រោះថាវាមកពីប្រភពផ្សេងៗគ្នា មានផ្ទុកសារធាតុ radionuclides ផ្សេងៗគ្នា និងទាមទារកម្រិតនៃភាពទំនើបផ្សេងៗគ្នា ដើម្បីដោះស្រាយ។

ជាពិសេស ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ មិនបានវាយតម្លៃប្រសិទ្ធភាព និងភាពជឿជាក់រយៈពេលវែង នៃកន្លែងព្យាបាល របស់ប្រទេសជប៉ុននោះទេ ដូច្នេះហើយមិនអាចធានាថាទឹកកខ្វក់ នុយក្លេអ៊ែរទាំងអស់នឹងឡើង ដល់កម្រិតស្តង់ដារ បន្ទាប់ពីការព្យាបាលក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។

លោកបន្ដថា ការប៉ុនប៉ង របស់ប្រទេសជប៉ុន ក្នុងការបង្កើតបញ្ហានៃការបង្ហូរទឹកធម្មតាចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងដំណើរការ គឺសំដៅលើការលាងជម្រះផែនការ បញ្ចេញទឹកសមុទ្ររបស់ខ្លួន និងធ្វើឱ្យសហគមន៍អន្តរជាតិ យល់ច្រឡំក្រោមការក្លែងបន្លំវិទ្យាសាស្ត្រ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top