ព័ត៌មានអន្តរជាតិ

អ្នកជំនាញ អះអាងថា ណាតូ ជាឧបសគ្គ សម្រាប់សន្ដិភាពនៅអឺរ៉ុប

ប្រែសម្រួល ឈូក បូរ៉ា

ម៉ាឌ្រីត ៖ អ្នក​ជំនាញ​អេស្ប៉ាញ​ បាន​ឲ្យដឹងថា ការ​បន្ត​មាន​អង្គការ​អូតង់ ​មិនមែនមាន​ន័យ​ថា នឹង​គ្មាន​សន្តិភាព​នៅ​អឺរ៉ុបនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Pere Ortega ប្រធានកិត្តិយសនៃមជ្ឈមណ្ឌល Delas បានប្រាប់កាសែតស៊ិនហួ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខនាពេលថ្មីៗនេះឲ្យដឹងថា “សហភាពអឺរ៉ុប ត្រូវបានបង្កើតឡើង ដើម្បីបញ្ចៀសជម្លោះក្នុងទ្វីបអឺរ៉ុប ហើយប្រទេស ដែលជាសមាជិក សហភាពអឺរ៉ុប បានសម្រេចនេះ ដែលជាផ្លូវត្រូវ ប៉ុន្តែយើងមិនអាចកម្ចាត់អន្តរាគមន៍ យោធារបស់សហរដ្ឋអាមេរិកបាននោះទេ” ។

គោលនយោបាយការបរទេស ដែលចុះចូលនៃបណ្តាប្រទេសអឺរ៉ុប គឺដោយសារតែការធ្វើអន្តរាគមន៍យោធាប្រដាប់អាវុធ របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ ។ អ្នកជំនាញមកពីមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យ ដែលមានទីស្នាក់ការកណ្តាល ទីក្រុងបាសេឡូណា បានកត់សម្គាល់លើបញ្ហាទាក់ទង នឹងការរំសាយអាវុធ និងសន្តិភាព ។

លោក Ortega បានលើកឡើងថា “បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមត្រជាក់ ណាតូ គួរតែបាត់ខ្លួនដោយហេតុផល ប៉ុន្តែវាមិនបានសម្រេច ហើយនៅតែស្វែងរកសត្រូវថ្មី”។

វាបានក្លាយទៅជាស្លាបប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក និងប្លុកមូលធននិយមលោកខាងលិច “ហើយចាប់ពីចុងបញ្ចប់នៃសង្រ្គាមត្រជាក់ វាជាកន្លែងដែលវាចូលចិត្តធ្វើអន្តរាគមន៍ និងទម្លាក់គ្រាប់បែកតាមដែលខ្លួនពេញចិត្ត” ដែលបណ្តាលឱ្យមានសង្រ្គាមជាច្រើន និងជម្លោះក្នុងតំបន់។

លោក Ortega បានបន្ដថា មូលហេតុចម្បងមួយនៃវិបត្តិអ៊ុយក្រែន បច្ចុប្បន្នគឺការពង្រីកទៅទិសខាងកើតរបស់អង្គការណាតូចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ និងសម្ពាធដែលខ្លួនបាន និងកំពុងដាក់លើរុស្ស៊ី។

លោកបានកត់សម្គាល់ថា “អង្គការណាតូបានសន្យា អតីតមេដឹកនាំសហភាព សូវៀតលោក Mikhail Gorbachev ថា ខ្លួននឹងមិនពង្រីកឆ្ពោះ ទៅព្រំដែនរបស់រុស្ស៊ីនោះទេ ប៉ុន្តែនេះគឺជាការសន្យាទទេ”៕

To Top