ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថាបានពិភាក្សា ជាមួយនឹងរុស្សី អំពីផែនការដោះដូរអ្នកទោស

រូបភាព៖ AFP

បរទេស៖មន្ត្រីជាន់ខ្ពស់ កិច្ចការងារសន្តិសុខជាតិអាមេរិក លោក​​ Jake Sullivan បានថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃសៅ៍រម្សិលមិញថា មន្ត្រីរដ្ឋាភិបាលអាមេរិក និងរុស្សី ពិតជាបានជួបពិភាក្សាគ្នាមែន ជាមួយគ្នាក្នុងការរៀបចំផែនការ ដោះដូរអ្នកទោស។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថានៅក្នុងបញ្ជី នៃអ្នកទោសដែលត្រូវដោះលែងនោះ ក៏មានបុរសដែលជាអ្នកកាសែតរបស់ the Wall Street Journal ម្នាក់គឺលោក Evan Gershkovich ផងដែរ។

ទោះបីជាយ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់ សេតវិមានរូបនេះបាននិយាយដែរថា ការចរចាមិនទាន់ទទួលបាន លទ្ធផលជាក់ស្តែងទេ រហូតមកដល់ពេលនេះ ដោយបន្ថែមថាគាត់មិនចង់ផ្តល់ក្តីសង្ឃឹមពេកនោះទេ។

គួរឲ្យដឹងដែរថាលោកGershkovich ត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៊ីកាលពីចុងខែមីនា ពីបទចារកម្ម ហើយនៅតែស្ថិតក្នុងការឃុំឃាំង តាំងពីពេលនោះមក។ ដោយឡែកកាលពីនៅក្នុងខែឧសភា តុលាការរុស្ស៊ីបានបន្តការឃុំខ្លួនគាត់ រហូតដល់ថ្ងៃទី៣០ខែសីហា៕ ប្រែសម្រួល៖ស៊ុនលី

To Top