បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រគល់គ្រាប់បែកចង្កោម ទៅទីក្រុងគៀវ គឺបង្ហាញតែថា អ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិចគឺ “គ្មានអំណាចអ្វី” ក្នុងការផ្លាស់ប្តូរស្ថានភាពនៅជួរមុខនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រីបានកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយក្រសួងការបរទេសរុស្សីថា ការប្រើប្រាស់គ្រាប់រំសេវថ្មីនេះ ស្ទើរតែប៉ះពាល់ដល់យុទ្ធនាការយោធារុស្ស៊ី ទៅហើយ ប៉ុន្តែនឹងមាន “ផលវិបាកធ្ងន់ធ្ងរ” សម្រាប់ជនស៊ីវិល។
លោកស្រី Zakharova បាននិយាយថា គ្រាប់បែកទាំងនេះគឺគ្មានអ្វីក្រៅពី “Wunderwaffe” [អាវុធអច្ឆរិយៈ] មួយទៀត ទីក្រុងវ៉ាស៊ីនតោន និងក្រុងគៀវ កំពុងភ្នាល់ដោយមិនគិត ពីផលវិបាកដ៏អាក្រក់” នៃការងាររបស់ខ្លួន។
លោក Zakharova បាននិយាយដោយបន្ថែមថា ការប្រើប្រាស់ពីមុននៃគ្រាប់បែក បែបនេះនៅមជ្ឈិមបូព៌ា និងផ្នែកផ្សេងទៀត នៃពិភពលោកបានបង្ហាញថា គ្រាប់បែករបស់វាអាចនៅមិនទាន់ផ្ទុះក្នុងរយៈពេលយូរ ហើយអាចផ្ទុះបន្ទាប់ពីជម្លោះបានបញ្ចប់។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា “តាមរយៈការចែកចាយគ្រាប់បែកចង្កោម ទីក្រុង វ៉ាស៊ីនតោន ការពិតគឺបានក្លាយជាអ្នកសមគំនិត ក្នុងការជីកយករ៉ែក្នុងទឹកដី [អ៊ុយក្រែន] ហើយនឹងទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់របស់កុមារទាំងរុស្ស៊ី និងអ៊ុយក្រែន” ៕ ប្រែសម្រួលៈ ណៃ តុលា