ព័ត៌មានអន្តរជាតិ

Joe Biden ធ្វើដំណើរទស្សនកិច្ច ដល់ទឹកដីអង់គ្លេស ក្នុងពេលគ្រប់គ្នាបារម្ភរឿង គ្រាប់បែកចង្កោម

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden បានធ្វើដំណើរមកដល់ប្រទេសអង់គ្លេស មុនកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងប្រទេសលីទុយនេស៊ី នៅក្នុងសប្តាហ៍នេះ។

ប្រភពដដែលបានសរសេរទៀតថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងពេលដែលមាន ការបារម្ភនិងសំណួរជាច្រើនចោទសួរ ដោយសម្ព័ន្ធមិត្តពាក់ព័ន្ធទៅនឹង ការសម្រេចចិត្តរបស់ប្រធានាធិបតីរូបនេះ ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោម ឲ្យទៅប្រទេសអ៊ុយក្រែនដែលអាវុធប្រភេទនេះ ត្រូវបានរារាំងនិងហាមប្រាមដោយ ក្រុមប្រទេសជា ១២០នៅទូទាំងពិភពលោកក្តី។

គួរឲ្យដឹងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុនលោក Biden បានប្រកាសអនុញ្ញាតិឲ្យ មានការផ្កត់ផ្គង់គ្រាប់បែកចង្កោម ដ៏គ្រោះថ្នាក់នេះទៅឲ្យអ៊ុយក្រែន ទាំងភ្ញាក់ផ្អើលដោយក្នុងនោះ សហរដ្ឋ​អាមេរិកបាន​និយាយ​ថា អាវុធនេះគឺជាភាពចាំបាច់​ ដោយ​សារ​ស្តុក​អាវុធ​របស់​អ៊ុយក្រែន​ កំពុងថយចុះយ៉ាងខ្លាំង។

ផ្ទាំងពាណិជ្ជកម្ម

យន្តហោះរបស់លោកប្រធានាធិបតីអាមេរិក បានចុះចតនៅអាកាសយានដ្ឋាន Stansted កាលពីល្ងាចថ្ងៃអាទិត្យហើយ តាមផែនការនៅថ្ងៃចន្ទនេះលោកនឹង ត្រូវជួបជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ដើម្បីពិភាក្សាកិច្ចការងារមួយចំនួន បូករួមទាំងបញ្ហានៅអ៊ុយក្រែនផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top