ព័ត៌មានអន្តរជាតិ

សេវារថភ្លើងល្បឿនលឿន នៅក្នុងប្រទេសជប៉ុន ត្រូវផ្អាកជាបណ្ដោះអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក

Kyodo

អូសាកា៖ ភ្លៀងធ្លាក់ខ្លាំងបាន បន្តវាយប្រហារភាគខាងលិច ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ដោយបានបញ្ឈប់ជា បណ្តោះអាសន្ន នូវសេវារថភ្លើងគ្រាប់ល្បឿនលឿនរវាងស្ថានី យ៍ហ៊ីរ៉ូស៊ីម៉ា និងហាកាតា នៅលើខ្សែរថភ្លើង Sanyo Shinkansen នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

យោងតាមក្រុមហ៊ុន West Japan Railway Co. សេវាកម្ម ត្រូវបានផ្អាកពីម៉ោងប្រហែល ៨ និង៣០នាទីព្រឹក ផ្នែករវាង ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងកូគូរ៉ា ដែលជាចំណតឆ្ងាយពីហាកាតា មិនបានបន្តដំណើរការរហូតដល់ម៉ោង ១រសៀល។

ទីភ្នាក់ងារឧតុនិយមជប៉ុន កំពុងព្រមានអំពីការរអិលបាក់ដី និងទឹកជំនន់នៅក្នុងទីក្រុងយ៉ាម៉ាគូឈិ និងខេត្តក្បែរៗនោះ ដោយនឹងមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ភាគខាងលិច និងភាគខាងកើតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស។

រហូតមកដល់ម៉ោង ១១ព្រឹក ភ្លៀងធ្លាក់រៀងរាល់ម៉ោងនៅគូរ៉ូមិ ខេត្ត ហ្វូគូកា បានចុះបញ្ជី កម្រិតទឹកភ្លៀង ៦៥មិល្លីម៉ែត្រ ខណៈដែលនៅ អូដា និងខេត្តស៊ីមេន មានកម្រិតទឹកភ្លៀង ៦២,៥មីលីម៉ែត្រ ហើយនៅស៊ីម៉ូណូស៊ីគិ និងខេត្តយ៉ាម៉ាគូឈិ មានកម្រិត ៥៥មីលីម៉ែត្រ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top