ផែនការដែល ជប៉ុនបង្ហូរ ទឹកសំណល់នុយគ្លេអ៊ែរ ចូលទៅក្នុងសមុទ្រ បន្តបង្កឱ្យមានការតវ៉ាប្រឆាំង ជាទូទៅនិងការថ្កោលទោស យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។
បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់ប្រជាមតិ តាមបណ្តាញអ៊ីនធើណេត នៅទូទាំងពិភពលោកចំនួនពីរដង ក្នុងរយៈពេល៣ ខែកន្លងមក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន៩៤.៨៥% បានថ្កោលទោសយ៉ាងខ្លាំង ទៅលើទង្វើដែលប្រទេសជប៉ុន មិនអើពើការយកចិត្តទុកដាក់ និងការតវ៉ាប្រឆាំងពី សហគមន៍អន្តរជាតិ ដោយសម្គាល់ឃើញថា វាជាទង្វើមិនទទួលខុសត្រូវ ទាល់តែសោះ ចំនួនអ្នកផ្តល់បទសម្ភាសន៍ ដែលកាន់ទស្សនៈដូចគ្នា បានកើនឡើង ៣.៦៤ភាគរយក្នុងរយៈពេល៣ខែកន្លងមក ។ ការព្រួយបារម្ភនិងការភ័យ ស្លន់ស្លោរបស់ប្រជាជននៅទូទាំងពិភពលោក ចំពោះផែនការដែលជប៉ុនបង្ហូរទឹក សំណល់នុយគ្លេអ៊ែរចូលទៅក្នុងសមុទ្រកំពុងរីករាលដាល ។
លទ្ធផលនៃការស្ទង់ មតិមួយនេះត្រូវបានចេញផ្សាយនៅលើវេទិកា CGTN ជាភាសាចំនួន ៥ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកប្រើប្រាស់ បណ្តាញអ៊ីនធើណេត សរុបជិត ៣ម៉ឺន ៤ពាន់នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងលើឡើង ទស្សនៈផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន