បរទេស ៖ ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា កំពុងប្រញាប់ប្រញាល់ បញ្ចប់កិច្ចព្រមព្រៀង ជាមួយដៃបណ្តាគូណាតូ ដ៏មានឥទ្ធិពលបំផុត របស់ខ្លួនក្នុងអង្គការណាតូ រួមមាន ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង – លើសំណុំ នៃការធានាសន្តិសុខ សម្រាប់ប្រទេស អ៊ុយក្រែន ដូច្នេះកិច្ចព្រមព្រៀង អាចត្រូវបានបង្ហាញ ដល់ប្លុកពេញលេញ នៅពេលដែលសម្ព័ន្ធមិត្តយោធា លោកខាងលិច ប្រមូលផ្តុំសម្រាប់កិច្ចប្រជុំកំពូលនេះ សប្តាហ៍នៅទីក្រុងវីលនីស។

យោង តាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តី មន្ត្រីមិនស្គាល់ អត្តសញ្ញាណបួននាក់ ដែលដឹងពីការចរចារថា ឈ្មួញកណ្តាល នៃមហាអំណាច របស់ក្រុមនេះ កំពុងប្រញាប់ប្រញាល រៀបចំការចរចា “ចុងក្រោយបំផុត” ដើម្បីបញ្ចប់ កិច្ចព្រមព្រៀង របស់ពួកគេលើការ ប្រកាសធានាសន្តិសុខ សម្រាប់ទីក្រុងគៀវ ។ សេចក្តីប្រកាសនេះ នឹងបង្កើត “ឆ័ត្រ” សម្រាប់ប្រទេសទាំងអស់ ដែលមានបំណង ផ្តល់ជំនួយយោធា ដែលកំពុងបន្តដល់អ៊ុយក្រែន ទោះបីជាព័ត៌មានលម្អិត នៃការប្តេជ្ញាចិត្តផ្នែកសន្តិសុខ អាចប្រែប្រួលពីប្រទេសមួយ ទៅប្រទេសមួយក៏ដោយ ។
សារព័ត៌មាន Politico បានផ្សាយថា សហរដ្ឋអាមេរិក ចក្រភព អង់គ្លេស បារាំង និងអាល្លឺម៉ង់បានពិភាក្សាបញ្ហានេះ ជាមួយមេដឹកនាំអ៊ុយក្រែន ជាច្រើនសប្តាហ៍ ហើយបាន “ឈានដល់” ដល់សម្ព័ន្ធមិត្តផ្សេងទៀត នៅក្នុងអង្គការណាតូ សហភាពអឺរ៉ុប និងប្រទេស G7 ។ រដ្ឋាភិបាលទាំងបួន មានបំណងបង្ហាញ កិច្ចព្រមព្រៀងក្របខ័ណ្ឌរបស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូល ដោយសង្ឃឹមថា សមាជិកផ្សេងទៀត នឹងចូលរួមជាមួយពួកគេ នៅក្នុងការសន្យាធានាសន្តិសុខ ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ គ្រោងនឹងចាប់ផ្តើម នៅថ្ងៃអង្គារ ទីក្រុងវីលនីស ប្រទេសលីទុយអានី។
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យអង្គការ ណាតូ ពន្លឿនការប៉ុនប៉ងរបស់ប្រទេសខ្លួន ដើម្បីចូលរួមជាមួយ សម្ព័ន្ធភាពយោធានេះ ប៉ុន្តែសមាជិក ជាច្រើននៃប្លុកបាននិយាយថា ក្រុងគៀវគឺមិនទាន់អាចចូលរួម បានទេយ៉ាងហោចណាស់ រហូតដល់ជម្លោះ ជាមួយរុស្ស៊ីបញ្ចប់ ។ មន្ត្រីអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា មានការស្ទាក់ស្ទើរ ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវការធានាណាមួយ ស្តីពីសមាជិកភាពនាពេលអនាគត ដោយសារមានការព្រួយបារម្ភថា ការផ្លាស់ប្តូរបែបនេះអាចបង្ក ឱ្យមានជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
