ព័ត៌មានអន្តរជាតិ

យោធា និងប៉ូលីសរបស់ថៃ បង្កើនសន្តិសុខ និងបង្កើតកន្លែងឃុំឃាំង ពិសេស មុនពេលសភាបោះឆ្នោត រើសនាយករដ្ឋមន្រ្តី បន្ទាប់

រូបភាព៖ Xinhua

បរទេស៖ នៅពេលដែលភាពតានតឹង កើនឡើង ក្នុងការបោះឆ្នោតជុំទីមួយ សម្រាប់នាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី ១៣ ខែកក្កដា ខាងមុខ ប៉ូលីស និងយោធារបស់ប្រទេសថៃ កំពុងបង្កើនសន្តិសុខ រួមទាំងការបង្កើតកន្លែងឃុំឃាំង ពិសេសចំនួន ៣ទីតាំង បន្ទាប់ពីមើលឃើញ ចលនាមហាជន ដ៏ច្រើន។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រសិនបើ លោក Pita Limcharoenrat មេដឹកនាំគណបក្ស Move Forward នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី មិនផ្លាស់ប្តូរជំហររបស់ខ្លួន លើការកែប្រែមាត្រា ១១២ ដ៏រសើបនៃរដ្ឋធម្មនុញ្ញ ដែលគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ នោះសមាជិកសភា ជាពិសេសសមាជិកសភានិយម ខាងយោធា ប្រហែលជាមិនបោះឆ្នោត ឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីថៃ បន្ទាប់នោះទេ។

នាយកដ្ឋានប៉ូលីសក្រុងបាកងង (MPD) កំពុងបង្កើនវិធានការសន្តិសុខ សម្រាប់តំបន់ ដែលមានហានិភ័យខ្ពស់ ចំណុចឃ្លាំមើល និងចំណុចចល័ត ដើម្បីត្រៀមដោះស្រាយ ភាពចលាចល ឬរំខានដល់រដ្ឋាភិបាល និងទីតាំងសំខាន់ៗ។

ផ្នែកទី ១ ដល់ទី ៨ នៃប៉ូលីសក្រុងនឹងធានាសន្តិសុខទូទាំង ទីក្រុងដោយសង្កត់ធ្ងន់ ជាពិសេសលើចំណុចក្តៅដែលមានសក្តានុពលដូចជា វិមានរដ្ឋាភិបាល វិមានប្រជាធិបតេយ្យ នៅ City Hall Plaza វិមានជ័យជំនះ អគាររដ្ឋាភិបាលនៅឆាង វឌ្ឍនា, នៅខាងក្រៅសាកលវិទ្យាល័យ Ramkhamhaeng និងជុំវិញតុលាការកំពូល និងនៅផ្លូវបំបែក ផាទុំ វ៉ាន់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top