ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រើមីស៊ីលប្រឆាំងយន្តហោះ S-200 វាយប្រហារចូលតំបន់ ចំនួន៣ ក្នុងទឹកដីរុស្ស៊ី

រូបភាព៖ Xinhua

បរទេស៖ ក្រសួងការពារជាតិ រុស្ស៊ី បាននិយាយនៅថ្ងៃចន្ទថា ទីក្រុងគៀវបានធ្វើការប៉ុនប៉ងមិនជោគជ័យក្នុងការវាយប្រហារ មកលើគោលដៅនៅក្នុងតំបន់គ្រីមៀ, តំបន់ រ៉ូសស្តូវ និង តំបន់ កាលូហ្គា ជាមួយនឹងមីស៊ីលប្រឆាំងយន្តហោះ S-200 កាលពីថ្ងៃទី ៩ ខែកក្កដា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅថ្ងៃទី៩ ខែកក្កដាឆ្នាំនេះ របបទីក្រុងគៀវ បានធ្វើការប៉ុនប៉ងមិនជោគជ័យ ក្នុងការវាយប្រហារគោលដៅ នៅក្នុងតំបន់គ្រីមៀ, តំបន់ រ៉ូសស្តូវ និង តំបន់ កាលូហ្គា ជាមួយនឹងមីស៊ីលប្រឆាំង យន្តហោះ S-200 ។

ក្រសួងបានបន្តថា មីស៊ីល S-200 មួយគ្រាប់ ក្នុងចំណោមមីស៊ីល S-200 ដែលត្រូវបានបាញ់ដោយទីក្រុងគៀវ ទៅលើទឹកដីរុស្ស៊ី គឺសំដៅលើស្ពាន គ្រីមៀ ខណៈមួយគ្រាប់ទៀតហោះទៅកាន់អាកាសយានដ្ឋានយោធាក្នុងតំបន់ រ៉ូសស្តូវ ។

យោងតាមរបាយការណ៍របស់កងកម្លាំងអាកាសរុស្ស៊ី ផ្ញើទៅកាន់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី Valery Gerasimov គឺថា គោលដៅផ្លោងរបស់អ៊ុយក្រែនចំនួន ៤ ត្រូវបានបំផ្លាញកាលពីថ្ងៃទី៩ ខែកក្កដា, សេចក្តីថ្លែងការណ៍បាននិយាយថា គ្រាប់មីស៊ីល S-200 ចំនួន២គ្រាប់ ត្រូវបានបំផ្លាញដោយប្រព័ន្ធ ការពារអាកាស។ មីស៊ីលស្រដៀងគ្នា២គ្រាប់ទៀតត្រូវបានបង្ក្រាប ដោយមធ្យោបាយនៃសង្គ្រាមអេឡិចត្រូនិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top