ព័ត៌មានអន្តរជាតិ

មេដឹកនាំទាហានស៊ីឈ្នួល Wagner និងសមាជិកជាង៣០នាក់ ចូលជួបពិភាក្សាជាមួយលោក ពូទីន រយៈពេល៣ម៉ោង ក្រោយការបះបោរ

AFP
" "

បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍នៅថ្ងៃចន្ទដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskovថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបជាមួយតំណាង និងមេបញ្ជាការនៃក្រុមយោធាស៊ីឈ្នួល Wagner កាលពីថ្ងៃទី ២៩ ខែមិថុនា។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមលោក Peskov ថា សមាជិករបស់ Wagner សរុបចំនួន ៣៥នាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ រួមទាំងប្រធានក្រុមគឺលោក Yevgeny Prigozhin ផងដែរ។

" "

បើតាម Peskov បាននិយាយទៀតថា ក្នុងអំឡុងពេលកិច្ចជំនួបដែលមានរយៈពេល៣ម៉ោង លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បានវាយតម្លៃការងាររបស់ក្រុម Wagner នៅក្នុងដំណើរការនៃប្រតិបត្តិការយោធាពិសេស ហើយ “បានផ្តល់ការវាយតម្លៃអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែមិថុនា” ថែមទៀតផង។

" "

មេដឹកនាំរុស្ស៊ីក៏បានបញ្ជាក់ពីជម្រើសការងារបន្ថែមទៀតសម្រាប់មេបញ្ជាការក្រុមយោធាផងដែរ។

លោក​បាន​កត់​សម្គាល់​ថា ក្រុមទាហាន Wagner បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​ខ្លួន​ចំពោះ​មេដឹកនាំ​រុស្ស៊ី។ សមាជិក​ក្រុម​នេះ​ក៏​បាន​និយាយ​ដែរ​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បន្ត “ការ​ប្រយុទ្ធ​ដើម្បី​ជាតិ​មាតុភូមិ​របស់​ពួកគេ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top