បរទេស ៖ ប្រធានប្រតិបតិ្តក្រុមហ៊ុនដ៏ធំមួយ របស់ប្រទេសបារាំង កាលពីថ្ងៃម្សិលមិញនេះ បានព្រមានថា អឺរ៉ុបទាំងមូលប្រហែល ជានឹងអាចប្រឈមមុខ ទៅនឹងកង្វះខាត ការផ្គត់ផ្គង់ហ្គាស ជាមិនខាន នៅរដូវរងារនេះ។
យោងតាមការចេញ ផ្សាយរបស់ RT ប្រធានក្រុមហ៊ុន ដដែលនេះ បានអះអាងទៀតថា ទោះបីជាស្ថានីយផ្ទុកហ្គាសទាំងអស់ នៅក្នុងតំបន់បាន រក្សាហ្គាសពេញគ្រប់ទីតាំងរបស់ខ្លួនក្តី កាលពីដើមរដូវក្តៅកន្លងមក ក៏វាមិនអាចមានកម្រិតគ្រប់គ្រាន់ ក្នុងការជួយឲ្យអឺរ៉ុប អាចឆ្លងកាត់រដូវរងានេះនោះទេ។
លោកក៏បានបានកត់សម្គាល់ដែរថា ខណៈដែលនេះមិនមានន័យថា សហភាពអឺរ៉ុបនឹងអស់ហ្គាសនោះទេ ប៉ុន្តែប្លុកនេះទំនងជាត្រូវនាំចូលការផ្គត់ផ្គង់បន្ថែម ក្នុងតម្លៃខ្ពស់ដោយសង្កត់ធ្ងន់ថា នឹនងមិនមានតម្លៃណា ក្នុងនាមជាមិត្តភាពឡើយនៅក្នុងទីផ្សារ ពីព្រោះថាអ្វីគ្រប់យ៉ាងអាស្រ័យ លើការផ្គត់ផ្គង់និងតម្រូវការ ។
គួរឲ្យដឹងដែរថា បន្ទាប់ពីការចាប់ផ្តើម នៃជម្លោះជាមួយអ៊ុយក្រែន និងការដាក់ទណ្ឌកម្មប្រឆាំងនឹង រុស្ស៊ីជាបន្តបន្ទាប់ សហភាពអឺរ៉ុប បានព្យាយាមកាត់ បន្ថយការពឹង ផ្អែករបស់ខ្លួនលើហ្គាសរបស់រុស្ស៊ី ដែលកាលពីមុនមានចំនួនជិតពាក់កណ្តាល នៃការនាំចូលទាំងអស់របស់ប្លុក៕
ប្រែសម្រួល៖ស៊ុនលី