ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ជួបសន្ទនាជាមួយលោក Sogavare នាយករដ្ឋមន្ត្រី នៃប្រទេស ប្រជុំកោះសាឡូម៉ូន

រសៀលថ្ងៃទី១០ ខែកក្កដា នៅវិមានសភា ប្រជាជននៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោក Sogavare នាយករដ្ឋមន្ត្រី នៃប្រទេសប្រជុំកោះសាឡូម៉ូន ដែលមកបំពេញទស្សនកិច្ច នៅប្រទេសចិនជាផ្លូវការ ។ ភាគីទាំងពីរបានរួមគ្នាប្រកាសថា ចិននិងប្រទេស ប្រជុំកោះសាឡូម៉ូន បង្កើតចាផ្លូវការនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយ នៅយុគសម័យថ្មី ដែលគោរពគ្នាទៅវិញទៅមក និងអភិវឌ្ឍរួម ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា តាំងពីបានបង្កើត ទំនាក់ទំនងការទូតមក កិច្ចសហប្រតិបតិ្តការ មេត្រីភាពរវាងប្រទេសទាំងពីរ បាននាំមុខក្នុងទំនាក់ទំនង រវាងចិននិងប្រទេស ដែនកោះប៉ាស៊ីហ្វិក ដែលបានក្លាយជាគំរូ នៃសាមគ្គីភាព កិច្ចសហប្រតិបតិ្តការ និងចាប់ដៃគ្នាអភិវឌ្ឍ រវាងប្រទេសធំនិងតូច និងប្រទេសកំពុងអភិវឌ្ឍន៍ ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ប្រទេសចិនសូមកោតសរសើរខ្ពស់ ចំពោះប្រទេសប្រជុំកោះសាឡូម៉ូន ដែលបានប្រកាន់ខ្ជាប់ គោលការណ៍ចិន តែមួយ ប្រទេសចិនគាំទ្រសាឡូម៉ូនក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍ អភិវឌ្ឍន៍របស់ខ្លួន គាំទ្រសាឡូម៉ូន ជ្រើសរើសផ្លូវអភិវឌ្ឍន៍ដោយម្ចាស់ការ ។ ប្រទេសចិនរីករាយរួមសហការ ជាមួយសាឡូម៉ូន បង្កើនការតភ្ជាប់កិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍២០៣៥ របស់សាឡូម៉ូន ក្នុងន័យត្រួសត្រាយកិច្ច សហប្រតិបតិ្តការជាក់ស្តែង លើគ្រប់វិស័យ និងជួយសាឡូម៉ូន ឱ្យសម្រេចបាននូវការអភិវឌ្ឍ ការស្តារឡើងវិញ និងស្ថិរភាពយូរអង្វែង ។

ជាការឆ្លើយតប លោក Sogavare បានថ្លែងថា តាំងពីបានបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទទួលបានសមិទ្ធផលជាផ្លែផ្កា ។ ប្រទេសចិនបានក្លាយជាដៃគូ ធំជាងគេនៃកិច្ចសហប្រតិបតិ្តការ លើវិស័យហេដ្ឋារចនាសម័្ពន្ធ និងជាដៃគូអភិវឌ្ឍន៍អាចជឿ ទុកចិត្តបានរបស់ប្រទេស ប្រជុំកោះសាឡូម៉ូន ។ សាឡូម៉ូនប្រកាន់ខ្ជាប់គោលការណ៍ចិន តែមួយយ៉ាងម៉ឺងម៉ាត់ រីករាយធ្វើឱ្យប្រាស្រ័យ ទាក់ទងគ្នាយ៉ាងជិតសិ្នទ្ធ រវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់ និងបង្កើនការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម បណ្តាក់ទុន វប្បធម៌មនុស្សជាតិ និងកិច្ចសហប្រតិបតិ្តការ ក្នុងតំបន់ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ រវាងសាឡូម៉ូននិងចិនឱ្យរីកចម្រើន ទៅមុខឥតឈប់ឈរ ៕
ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top