ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងផលិតមីស៊ីល ល្បឿនលឿន ជាងសំឡេង ទ្រង់ទ្រាយធំ ដើម្បីបំពេញតម្រូវការយោធា

ប្រភព ៖ Xinhua

បរទេស ៖ មន្ត្រីប្រតិបត្តិ នៃក្រុមហ៊ុនការពារជាតិ Rostec បានរាយការណ៍ថា មីស៊ីលល្បឿនលឿន Kinzhal បាញ់បង្ហោះ តាមអាកាសរបស់រុស្សី បានឈានទៅដល់ការ ផលិតទ្រង់ទ្រាយធំ ហើយឥឡូវនេះត្រូវបានផលិត ក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ យោធាហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សព្វាវុធនេះត្រូវបានគេយល់ឃើញ យ៉ាងទូលំទូលាយថា មិនអាចស្ទាក់ចាប់បានឡើយ ទោះជាទីក្រុងគៀវបានអះអាងថា ខ្លួនបានបាញ់ទម្លាក់គ្រាប់មីស៊ីល ជាច្រើនគ្រាប់ក៏ដោយ ។

លោក Vladimir Artyakov អគ្គនាយករងនៃក្រុមហ៊ុនរដ្ឋ បានប្រាប់ទូរទស្សន៍រុស្សីថា “កាលពីមុន ផលិតកម្មរបស់យើង គឺដល់កម្រិតមួយដែលឥទ្ធិពល ដោយតម្រូវការ ដើម្បីបញ្ចប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ យ៉ាងពេញលេញ ប៉ុន្តែឥឡូវនេះ យើងបានផ្លាស់ប្តូរទៅផលិតកម្ម បន្តបន្ទាប់ដោយពិតប្រាកដ” ។ ដូច្នេះអ្វីដែលក្រសួងការពារជាតិស្នើសុំពីយើង យើងធ្វើបែបនោះដោយគុណភាព និងផ្តល់ជូននូវបរិមាណ ដែលក្រសួងទាមទារ»។

លោក Artyakov បានធានាថា ប្រព័ន្ធការពារដែន អាកាសទំនើប មិនអាចស្ទាក់ចាប់មីស៊ីល Kinzhal បានទេ ផ្ទុយពីការអះអាងរបស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ទីក្រុងគៀវ គឺជា “ផ្នែកនៃកិច្ចខិតខំប្រឹងប្រែងឃោសនា ដោយសត្រូវរបស់យើង”៕
ប្រែសម្រួលៈ ណៃ តុលា

To Top