តេហរ៉ង់៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ កាលពីយប់ថ្ងៃអង្គារថា ជនជាតិអ៊ីរ៉ង់សរុបចំនួន១១នាក់ ដែលជាប់ពន្ធនាគារ នៅក្នុងប្រទេសគុយវ៉ែត ត្រូវបានធ្វើមាតុភូមិ និវត្តន៍វិញ ក្រោមកិច្ចព្រមព្រៀងធ្វើបត្យាប័ន អ្នកទោសរវាងប្រទេសទាំង២ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា អរគុណចំពោះការខិតខំប្រឹងប្រែងរួមគ្នារបស់អ៊ីរ៉ង់ និងមន្ត្រីអន្តោរប្រវេសន៍ ដែលបានធ្វើបត្យាប័ន ដែលបានធ្វើឡើង កាលពីយប់ថ្ងៃអង្គារ ។
យោងតាមសារព័ត៌មាន IRNA បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និង ប្រទេសគុយវ៉ែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការធ្វើបត្យាប័នអ្នកទោស នៅក្នុងឆ្នាំ២០០៦ ហើយការអនុវត្តកិច្ចព្រមព្រៀង បានក្លាយជាកាតព្វកិច្ចនៅក្នុងឆ្នាំ២០០៧ ប៉ុន្តែត្រូវបានពន្យារពេល សម្រាប់ហេតុផលមិនជាក់លាក់ ។ ចំពោះករណីនេះគឺបានធ្វើឡើងរហូតដល់ខែមេសា ឆ្នាំ២០១៥ ដែលប្រទេសទាំង២បានចាប់ផ្តើមអនុវត្ត កិច្ចព្រមព្រៀងនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា