ព័ត៌មានអន្តរជាតិ

ភាគីចិន អំពាវនាវឱ្យ តម្កល់ទុកសន្តិសុខស្បៀងអាហារក្នុងឋានៈអាទិភាពរបៀបវារៈអន្តរជាតិ

កាលពីថ្ងៃទី១២ខែកក្កដា លោក Dai Bing តំណាងរងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងថា ការគ្រោងផែនការទូទៅស្តីពីសន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍដោយស៊ីចង្វាក់គ្នារវាងទីក្រុងនិងជនបទជាបញ្ហាដ៏សំខាន់ នៅចំពោះមុខប្រទេសនានា សហគមន៍អន្តរជាតិគួរតម្កល់ទុកសន្តិសុខស្បៀងអាហារ ក្នុងឋានៈអាទិភាព នៃរបៀបវារៈអន្តរជាតិ ហើយជំរុញឱ្យអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិដើរតួនាទីយ៉ាងពេញលេញ ក៏ដូចជាគាំទ្រប្រទេសនានាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ។

ថ្ងៃដដែល លោក Dai Bing បានថ្លែងក្នុងសន្និសីទពិសេសស្តីពីការចេញផ្សាយរបាយការណ៍ក្រោមចំណងជើងថា “សភាពការណ៍សន្តិសុខស្បៀងអាហារនិងអាហារូបត្ថម្ភពិភពលោក”ថា សហគមន៍អន្តរជាតិ គួរតែគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យពង្រីកផលិតកម្មស្បៀងអាហារ រក្សា “បន្ទាត់ក្រហម”នៃដីស្រែ ព្រមទាំងបង្កើនភាពធន់ក្នុងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ ៕
អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top