ព័ត៌មានអន្តរជាតិ

Update ៖ ជប៉ុន និងកូរ៉េខាងត្បូង នឹងបញ្ជាក់ជាថ្មី អំពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយការ គំរាមកំហែង របស់កូរ៉េខាងជើង ក្រោយបាញ់ មីស៊ីល ផ្លោងឆ្លងទ្វីប

ហ្សាការតា៖ ទីភ្នាក់ងារ ព័ត៌មាន Kyodo បានចុះផ្សាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស ជប៉ុន និងកូរ៉េខាងត្បូង បានអះអាងជាថ្មី នូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយជាមួយនឹង ការគំរាមកំហែង ផ្នែកយោធា របស់ប្រទេសកូរ៉េខាងជើង ដោយថ្កោលទោស ការបាញ់មីស៊ីលផ្លោងអន្តរទ្វីប កាលពីមួយថ្ងៃមុន ។

រដ្ឋាភិបាលជប៉ុនបានឲ្យដឹង នៅក្នុងអំឡុងកិច្ចប្រជុំ របស់ពួកគេនៅទីក្រុងហ្សាការតា លោក Yoshimasa Hayashi រដ្ឋមន្ត្រី ការបរទេស ក៏បានសន្យាជាមួយសមភាគី កូរ៉េខាងត្បូង លោក Park Jin ថា ក្រុងតូក្យូ នឹងបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានចម្បាញ់ ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលខូចចូល ទៅក្នុងសមុទ្រ ។

ចំពោះកិច្ចពិភាក្សា របស់ពួកគេត្រូវបានធ្វើឡើង នៅជិតចុងបញ្ចប់ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយបណ្តាប្រទេស ដៃគូរហូតដល់ថ្ងៃសុក្រ ។

រដ្ឋាភិបាលជប៉ុនបានឲ្យដឹង កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីប ហៅថា ICBM ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីខែមេសា ឆ្ពោះទៅកាន់សមុទ្រជប៉ុន លើគន្លងរយៈកម្ពស់ “ខ្ពស់” បំផុត ដែលបានកំណត់ពេលវេលា ហោះហើររយៈពេល៧៤នាទី សម្រាប់ការបាញ់បង្ហោះ ដោយប្រទេសមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top