ព័ត៌មានអន្តរជាតិ

OPEC ព្យាករណ៍ថា កំណើនតម្រូវការប្រេងពិភពលោក នឹងកើនឡើង ២,២ ក្នុងឆ្នាំ២០២៤

រូបភាពពី៖​ XINHUA

វីយែន៖ អង្គការ​ នៃប្រទេសនាំចេញប្រេង (OPEC) ​បានព្យាករណ៍ថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង ២,២៥ លានបារ៉ែលក្នុងមួយថ្ងៃ​ក្នុងឆ្នាំ២០២៤ ដែលជាកំណើនប្រចាំឆ្នាំ ២,២ ភាគរយ ដូចដែលការរំពឹងទុក “កំណើនសេដ្ឋកិច្ចសកលដ៏រឹងមាំ ចំពេលមានការបន្តធ្វើឱ្យប្រសើរឡើងនៅក្នុង ប្រទេសចិន នឹងបង្កើនការប្រើប្រាស់ប្រេង។

នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនសម្រាប់ខែកក្កដា អង្គការ OPEC បានឲ្យដឹងថា ខ្លួនរំពឹងថា តម្រូវការប្រេងពិភពលោក នឹងឈានដល់ ១០៤,២៥ លានបារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អង្គការនេះបានកែប្រែការព្យាកររបស់ខ្លួនបន្តិច សម្រាប់កំណើនតម្រូវការប្រេងពិភពលោក នៅឆ្នាំនេះពី ២,៣៥ លានបារ៉ែលក្នុងមួយថ្ងៃដល់ ២,៤៤ លានបារ៉ែលក្នុងមួយម៉ោង “ជាចម្បងដោយសារតែតម្រូវការកើនឡើងនៅក្នុងប្រទេសចិន” នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣ ។ តម្រូវការប្រេងសរុបរបស់ពិភពលោក ត្រូវបានព្យាករណ៍ជាមធ្យម ១០២លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំនេះ។

នៅក្នុងរបាយការណ៍នោះ អង្គការ OPEC ក៏បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៥ ភាគរយនៅឆ្នាំ២០២៤ ដោយ​ថា “បណ្តាប្រទេសប្រើប្រាស់ប្រេងសំខាន់ៗ រួមទាំងប្រទេសចិន និងឥណ្ឌា រួមជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀតនៅអាស៊ី នឹងបន្តកម្រិតកំណើនប្រកបដោយសុខភាពល្អ និងទទួលខុសត្រូវ​ សម្រាប់ប្រហែលពាក់កណ្តាល នៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយ។

ទោះជាយ៉ាងណាក៏ដោយ OPEC បានកត់សម្គាល់ថា ការព្យាករណ៍គឺផ្អែកលើការសន្មត់ថា អតិផរណាទូទៅ នៅតែបន្តធូរស្រាលនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣ និងឆ្នាំក្រោយ ហើយអត្រាការប្រាក់សំខាន់ៗនឹងឡើងដល់កំពូលនៅចុងឆ្នាំនេះ។

អង្គការនេះបានរក្សាការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំនេះមិនផ្លាស់ប្តូរនៅ ២,៦ ភាគរយ។ អង្គការ OPEC រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើង ៥,២ភាគរយនៅឆ្នាំនេះ និង ៤,៨ ភាគរយបន្ថែមទៀត នៅឆ្នាំ២០២៤៕ ប្រែសម្រួល ឈូក បូរ៉ា

To Top