ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានជំនួយថ្មីជិត៤ពាន់លានដុល្លារ សម្រាប់គម្រោងស្តារប្រទេសឡើងវិញ

រូបភាពពី៖​ XINHUA

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន ទើបតែបានទទួលនូវកញ្ចប់ថវិកាជំនួយថ្មីមួយ ដែលមានទំហំប្រមាណជា៣,៨៧ពាន់លានដុល្លារពីដៃគូរបស់ខ្លួនជាច្រើន សម្រាប់កម្មវិធីនិងគម្រោងស្តារប្រទេសឡើងវិញ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Serhiy Marchenko បានបញ្ជាក់ថា ក្នុងចំណោមនោះទឹកប្រាក់ដែលមានទំហំប្រមាណជា២,៦ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ក្នុងកិច្ចការងារស្តារហេដ្ឋារចនាសម្ព័ន្ធធំៗ ប្រមាណជា១៦០លានដុល្លារសម្រាប់ការងារជំនួយមនុស្ស។

រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា កម្មវិធី នៃការកសាងឡើងវិញយ៉ាងឆាប់រហ័សគឺជាអាទិភាពសំខាន់ សម្រាប់រដ្ឋាភិបាល ព្រោះថាវារួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេស និងបង្កើតជីវភាពរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនរបស់ខ្លួន។

គួរឲ្យដឹងឌែរថារដ្ឋាភិបាល​អ៊ុយក្រែន ​បាន​ប៉ាន់​ប្រមាណ​ថា ការ​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​នេះ​ ត្រូវ​ការ​ថវិកា​យ៉ាងហោចណាស់ដល់ចំនួន ១៤,១ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top