ព័ត៌មានអន្តរជាតិ

មន្ត្រីមន្ទីរប៉ង់តាហ្គោនថា អាមេរិក កំពុងពិចារណាប្រើជម្រើសយោធា ប្រឆាំងនឹងរុស្ស៊ី លើទឹកដីស៊ីរី

រូបភាពពី៖​ AFP

បរទេស៖ មន្ត្រីមន្ទីរប៉ង់តាហ្គោនបានប្រាប់សារព័ត៌មាន Associated Press កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងការឆ្លើយតបផ្នែកយោធាចំពោះវត្តមានរបស់រុស្ស៊ី នៅលើដែនអាកាសរបស់ប្រទេសស៊ីរី។ ក្នុងពេលដែលរដ្ឋាភិបាលស៊ីរី ចង់ឱ្យសហរដ្ឋអាមេរិកចាកចេញពីប្រទេសនោះ ទីក្រុងវ៉ាស៊ីនតោន បានទទូចថា ខ្លួននឹងហោះហើរយន្តហោះគ្មានមនុស្សបើករបស់ខ្លួនដោយនិទណ្ឌភាព ឬ ហៅថា ភាពគ្មានទោស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីអនាមិករូបនេះបានបដិសេធ មិនបញ្ជាក់អំពីជម្រើសអ្វីខ្លះដែលអាមេរិកកំពុងត្រូវបានពិចារណានោះទេ ប៉ុន្តែបានអះអាងថា សហរដ្ឋអាមេរិកមានបំណង “ដោះស្រាយការបង្កើនការឈ្លានពានរបស់រុស្ស៊ី នៅលើដែនអាសកាសរបស់ប្រទេសស៊ីរី” ។

កាលពីដើមខែនេះ មេបញ្ជាការកណ្តាលនៃកងទ័ពអាកាសអាមេរិក ឧត្តមសេនីយ៍ Alex Grynkewich បានអះអាងថា យន្តហោះចម្បាំងរុស្ស៊ី បាន “រំខាន” យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក លើទឹកដីស៊ីរី ក្នុងពេលបីផ្សេងគ្នារយៈពេលត្រឹមមួយសប្តាហ៍។

កងទ័ពអាកាសរុស្ស៊ីកំពុងធ្វើសមយុទ្ធរួមគ្នាជាមួយសមភាគីស៊ីរីនៅពេលនោះ ហើយទីក្រុងមូស្គូបានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទរំលោភលើដែនអាកាស ដែលបានដាក់កម្រិតជាមួយនឹងការហោះហើរយន្តហោះគ្មានមនុស្សបើក ដែលជាការចោទប្រកាន់ដែលមន្ទីរបញ្ចកោណបានបដិសេធ។

ប្រធានាធិបតីស៊ីរី លោក Bashar Assad បានអញ្ជើញយោធារុស្ស៊ី ឱ្យជួយកងកម្លាំងរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ីស្លាម នៅក្នុងឆ្នាំ២០១៥។ រុស្ស៊ីបានរក្សាវត្តមានយោធានៅក្នុងប្រទេសស៊ីរី ចាប់តាំងពីពេលនោះមក ដូចសហរដ្ឋអាមេរិក ដែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកផ្ទាល់ខ្លួនឯង ប្រឆាំងនឹងក្រុមរដ្ឋឥស្លាម (IS ពីមុនមក ISIS) នៅក្នុងឆ្នាំ ២០១៤។ សហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រដោយសម្ងាត់ ដល់ជ្រុលនិយមសម្រាប់ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Assad ៕ ប្រែសម្រួលៈ ណៃ តុលា

To Top