ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការ​ វាយឆ្មក់ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន ថ្មីមួយទៀត លើមូលដ្ឋានទ័ពរុស្សី បានត្រឹមបរាជ័យ

ប្រភព៖ AFP
" "

បរទេស ៖ ក្រុមមន្ត្រីរបស់រុស្សី កាលពីថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែន បានធ្វើការវាយប្រហារ មកលើមូលដ្ឋានទ័ព របស់រុស្សី ដែលស្ថិតនៅក្នុងទីក្រុង Sevastopol ដែលស្ថិតនៅក្បែរ ទៅនឹងដែនសមុទ្រខ្មៅ ប៉ុន្តែមិនទទួលបាន ជោគជ័យឡើយ ។

យោងតាមការ ចេញផ្សាយ របស់ RT បានឲ្យដឹងថា យន្តហោះដ្រូនមួយ របស់អ៊ុយក្រែនត្រូវបានបាញ់ ទំលាក់ចូលទៅក្នុងទឹក ខណៈដែល៥គ្រឿងទៀត ត្រូវបានបំផ្លាញដោយប្រព័ន្ធរំខាន បែបបច្ចេកវិទ្យា ជាសញ្ញាកាត់ផ្តាច់រ៉ាដា។

" "

គួរឲ្យដឹងដែរថា មូលដ្ឋាន ក៏ដូចជាទីតាំងផ្សេងទៀត របស់កងកម្លាំងយោធារុស្សី នៅតំបន់ Crimea តែងតែរងការវាយប្រហារ បន្ទាប់ពីទីក្រុងមូស្គូ បានចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួននៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

" "

កាលពីថ្ងៃទី១៥ ខែមិថុនា កងកម្លាំងការពារដែនអាកាស រុស្សីក៏បានបាញ់ទម្លាក់ ឬកាត់ផ្តាច់ប្រព័ន្ធរ៉ាដា យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនចំនួន៩គ្រឿង នេះបើយោងតាមអភិបាល ខេត្ត Crimea លោក Sergey Aksyonov៕
ប្រែសម្រួល៖ស៊ុនលី

To Top