បរទេស៖យោងតាមការចេញផ្សាយរបស់RT បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់១៥នាក់បានបាត់បង់ជីវិតនិងជាច្រើននាក់ទៀតរងរបួសកាលពីថ្ងៃចន្ទម្សិលមិញ នៅពេលដែលអគារកំពស់៥ជាន់ មួយកន្លែងបានរលំនៅរដ្ឋធានីគែរប្រទេសអេហ្ស៊ីប។
ប្រភពដដែលបានឲ្យដឹងដែរថាក្រុមជួយសង្គ្រោះ មកដល់ពេលនេះនៅតែបន្តធ្វើការ នៅឡើយដើម្បីអាចកំណត់និងរកមើលមនុស្សដែលអាចនៅបន្តជាប់គាំងពីក្រោមកំទេចបែកបាក់។
គួរឲ្យដឹងដែរថាាភ្លាមៗក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បាន ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើត ហេតុនៅក្នុងសង្កាត់ Hadayek el Kobba ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្ រពីមជ្ឈមណ្ឌលទីក្រុង គែរ បានរកឃើញសាកសព ក៏ដូចជាអ្នកនៅរស់រានមានជីវិតចំនួន៤នាក់។
ទោះបីជាយ៉ាងណាក្តីការរលំអគារនៅប្រទេស អាហ្វ្រិកខាងជើងមួយនេះគឺមិនមែន ជារឿងប្លែកនោះទេពីព្រោះថាកាលពីថ្ងៃអាទិត្យក៏មានហេតុការណ៍នេះ កើតឡើងសម្លាប់មនុស្ស៥នាក់ របួស១១នាក់ ហើយកាលពីខែមុនអគារ១៣ជាន់បានរលំសម្លាប់មនុស្ស១០នាក់ នៅតំបន់ផ្សេងគ្នានៅក្នុងប្រទេស៕
ប្រែសម្រួល៖ស៊ុនលី