ចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំនេះទៅ ប្រទេសចិនបានអនុវត្តច្បាប់អភិរក្សទន្លេលឿងជាផ្លូវការ ដើម្បីផ្តល់ការធានាផ្នែកច្បាប់កាន់តែរឹងមាំដល់ការអភិរក្សទន្លេមាតារបស់ប្រជាជាតិចិន។
ជាឧទាហរណ៍ ភូមិ Yucun ខេត្តZhejiang កាលពីមុនជា“ទីលក់ថ្ម” ក្លាយជា “ទីទេសចរណ៍” បានប្រែផ្លាស់ពីអណ្តូងរ៉ែទៅជាស្រែដាំដើមផ្កាRape និងស្រះផ្កាឈូក បានរកឃើញមាគ៌ាអភិវឌ្ឍន៍ថ្មីដែលអេកូបរិស្ថានស្អាត ឧស្សាហកម្មងើបឡើងខ្លាំង ហើយមហាជនមានជីវភាពកាន់តែធូរធាបង្អួរ។
ឧទាហរណ៍មួយទៀតគឺ ឥឡូវក្នុងប្រទេសចិន អ្នកយាមអភិរក្សទន្លេនិងបឹងតាមថ្នាក់មូលដ្ឋានមានចំនួនលើសពី៩សែននាក់ ខណៈ អ្នកយាមអភិរក្សព្រៃភ្នំបានលើសពី១២សែននាក់ នៅកន្លែងណាក្តី សុទ្ធតែអាចរកឃើញអ្នកទទួលខុសត្រូវបាន។
បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានតាមដានយកចិត្តទុកដាក់និងខិតខំជំរុញការកសាងអរិយធម៌អេកូឡូស៊ី។
លោកបានចុះទៅត្រួតពិនិត្យការងារតាមមូលដ្ឋានជាច្រើនលើក អ្វីដែលមហាជនចិនប្រាថ្នាចង់បានក៏ជាការងារដែលលោកតាមដានផ្តោតសំខាន់៖
«បរិស្ថានគឺជីវភាពរស់នៅរបស់ប្រជាជន។»
«តើអារម្មណ៍សុភមង្គលរបស់មហាជនកើតចេញមកពីណា? គឺបរិស្ថានរស់នៅដ៏ល្អប្រសើរ។»
«តាមប្រវត្តិសាស្ត្រអភិវឌ្ឍអរិយធម៌មនុស្សជាតិ អេកូឡូស៊ីល្អនោះអរិយធម៌ក៏រុងរឿង អេកូឡូស៊ីអន់ថយ អរិយធម៌ក៏អន់ថយ។ ការអភិវឌ្ឍន៍បៃតងដែលគោរពតាមច្បាប់ធម្មជាតិ ហើយអភិរក្សអេកូឡូស៊ីជាសភាពការណ៍នៃពេលអនាគត។»
ប្រទេសចិន ក្នុងយុគសម័យថ្មីកំពុងបោះជំហានយ៉ាងមុតមាំតាមមាគ៌ាអភិវឌ្ឍន៍អរិយធម៌ដែលឧស្សាហកម្មរីកចម្រើន ជីវភាពធូរធា ហើយបរិស្ថានល្អប្រសើរ ភូមិនីមួយៗរបស់ចិនក៏កំពុងអភិវឌ្ឍបៃតងប្រកបដោយគុណភាពខ្ពស់ផងដែរ ដើម្បីសម្រេចបានបំណងដូចគ្នាដែល«មេឃកាន់តែខៀវ ភ្នំកាន់តែបៃតង ទឹកកាន់តែថ្លា បរិស្ថានកាន់តែស្រស់ស្អាត»៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន