ព័ត៌មានអន្តរជាតិ

លោកXiJinping លើកឡើងក្នុងមហាសន្និបាត អភិរក្សអេកូបរិស្ថាន ទូទាំងប្រទេសចិនថា ជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសចិន ដ៏ស្រស់ស្អាត និងពន្លឿនទំនើបកម្ម នៃការរួមរស់ដោយសុខដុមរមនា រវាងមនុស្ស និងធម្មជាតិ

មហាសន្និបាត អភិរក្សអេកូបរិស្ថាន ទូទាំងប្រទេសចិន បានបើកធ្វើ នៅក្រុងប៉េកាំង ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ។ លោកXiJinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិនបានអញ្ជើញ ចូលរួមមហាសន្និបាត និងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើងថា ៥ឆ្នាំ ខាងមុខនេះ ជាពេលវេលាដ៏សំខាន់ ក្នុង ការកសាងប្រទេសចិន ដ៏ស្រស់ស្អាត ត្រូវតែអនុវត្តគំនិត អរិយធម៌អេកូឡូស៊ីសង្គម និយមដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់នូវការ តម្កល់ទុកប្រជាជន ជាអាទិភាព បង្កើត និងអនុវត្តទស្សនៈ «ទឹកស្អាត និងភ្នំបៃតង គឺភ្នំមាសនិងភ្នំប្រាក់» តម្កល់ទុកការកសាងប្រទសចិន ដ៏ស្រស់ស្អាត ក្នុងឋានៈសំខាន់ នៃការកសាង ប្រទេសខ្លាំងក្លា និងស្តារភាពរុងរឿងឡើងវិញ នៃប្រជាជាតិចិន ដើម្បីជំរុញឱ្យការកែលម្អ យ៉ាងច្បាស់លាស់នូវបរិស្ថាន រស់នៅក្នុងទីក្រុង និងជនបទ និងជំរុញឱ្យការកសាងប្រទេសចិនដ៏ស្រស់ស្អាត ទទួលបានសមិទ្ធផល យ៉ាងលេខធ្លោ ខិតខំធ្វេីឱ្យអេកូបរិស្ថានមាន គុណភាពខ្ពស់ក្លាយទៅជាសសរទ្រូង សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ និងពន្លឿនទំនើបកម្មនៃការរួមរស់ដោយសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top