អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ក្រុមអ្នកពន្លត់អគ្គីភ័យរបស់ប្រទេសក្រិច រាប់រយនាក់បានបន្តសម្រាប់ថ្ងៃទី២របស់ខ្លួនដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃធំៗចំនួន២នៅជិត ក្រុងDervenochoria ចម្ងាយប្រហែល៣០គីឡូម៉ែត្រស្ថិតនៅភាគពាយព្យនៃទីក្រុងអាតែន និងនៅជិតរមណីយដ្ឋានមាត់សមុទ្រ Loutraki ប្រហែល៨០គីឡូម៉ែត្រស្ថិតនៅភាគនិរតីនៃរដ្ឋធានីនេះ ។
លោក Vasilios Vathrakogiannis អ្នកនាំពាក្យមកពីក្រុមសេវាអគ្គីភ័យ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មិនមានអ្នករងរបួសនោះទេ ប៉ុន្តែភ្លើងបានឆាបឆេះតំបន់ព្រៃ ហើយបង្ខំឱ្យមានការជម្លៀសអ្នកតាំងទីលំនៅចំនួន៦កន្លែង។
លោកបានលើកឡើងថា ប្រទេសក្រិច រំពឹងថា យន្តហោះទម្លាក់ទឹកចំនួន២គ្រឿងមកពីប្រទេសអ៊ីតាលី និង២គ្រឿងទៀតមកពីប្រទេសបារាំង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យទាំងនេះ ។
អគ្គីភ័យដែលបានចាប់ផ្តើមពីទីក្រុង Dervenochoria កាលពីថ្ងៃចន្ទត្រូវបានឆាបឆេះដោយខ្យល់បក់ខ្លាំង បើតាមការកម្រិតពីរង្វាស់គឺមានដល់ទៅ៧នៃមាត្រដ្ឋាន Beaufort ហើយភ្លើងបានឆេះរាលដាលជាច្រើនគីឡូម៉ែត្រទៅតំបន់ភាគខាងត្បូងកាលពីថ្ងៃអង្គារ ដោយចូលទៅជិតនឹងទីក្រុង Mandra ដែលជាយក្រុងស្ថិតនៅភាគខាងលិចនៃទីក្រុង អាតែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា