PETERSBURG៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ រដ្ឋាភិបាលបានប្រកាសថា ប្រទេសរុស្ស៊ី នឹងបង្កើតប្រព័ន្ធផ្លាស់ប្តូរព័ត៌មានអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការមលាងលុងកខ្វក់ ដែលគេបានព្យាយាមធ្វើឲ្យស្របនឹងច្បាប់ ។
ក្រុមសេវាសារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី នឹងបង្កើតប្រព័ន្ធនេះដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៃអាស៊ីកណ្តាល និងអាគ្នេយ៍ មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន ផងដែរ ដែលនឹងក្លាយជាឧបករណ៍មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ឲ្យមានប្រសិទ្ធិភាព ។
គួរបញ្ជាក់ថា ប្រព័ន្ធនេះត្រូវបានគ្រោងនឹងបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យារុស្ស៊ីនៅក្នុងឆ្នាំ២០២៣ដល់ឆ្នាំ២០២៦ហើយនឹងរួមបញ្ចូលបណ្តាញទំនាក់ទំនងដែលបិទជាមួយប្រទេសជាមិត្តផងដែរ ។
លោក Mikhail Mishustin នាយករដ្ឋមន្រ្តីរុស្ស៊ី បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីបែងចែកកិច្ចការនេះដែលគិតទឹកប្រាក់ប្រមាណ៨,៥លានរូប្លែ ស្មើនឹង៩៣.៧០០ដុល្លារសហរដ្ឋអាមេរិកសម្រាប់គម្រោងការមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា