ព័ត៌មានអន្តរជាតិ

ក្រុម Hacker RaHDit របស់រុស្ស៊ី បញ្ចេញទិន្នន័យរបស់បុគ្គលិកសេវាកម្ម និងយោធាអ៊ុយក្រែន

AFP

បរទេស៖ ក្រុម Hacker RaHDit របស់រុស្ស៊ីបានផ្សព្វផ្សាយ ទិន្នន័យរបស់បុគ្គលិក ១ ៧០០នាក់ នៃសេវាសន្តិសុខអ៊ុយក្រែន ក៏ដូចជាបុគ្គលិកយោធាចំនួន ២ ០០០ នាក់នៃកងទ័ពជើងទឹកអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុម Hacker បានប្រាប់ Sputnik ថា ទិន្នន័យស្តីពីបុគ្គលិកសេវាសន្តិសុខ ត្រូវបានបង្ហាញជាការឆ្លើយតបទៅនឹង ការវាយប្រហារលើស្ពាន គ្រីមៀ កាលពីដើមសប្តាហ៍នេះ។

ពួក Hacker ក៏បានទម្លាយចេញទិន្នន័យ អំពីសមាជិកនៃអង្គការស្ម័គ្រចិត្ត UA Cats Division ដែលប្រមូលការបរិច្ចាគ សម្រាប់យន្តហោះគ្មានមនុស្សបើក សមុទ្រសម្រាប់អ៊ុយក្រែន ផងដែរ។

យោងតាមក្រុម Hacker គឺមាន នាវាដឹកប្រេងចំនួន២គ្រឿងគឺ Beks Loyal និង Khudayar Yusifzade អាចចូលរួមក្នុងប្រតិបត្តិការ វាយប្រហារលើស្ពានគ្រីមៀ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top