ប៊ូហ្គោតា៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសកូឡុំប៊ី បានឲ្យដឹងថា យន្តហោះធុនតូចចំនួន១គ្រឿងបានធ្លាក់នៅស្នាក់ការកណ្តាល Meta កាលពីថ្ងៃពុធ ដោយបានសម្លាប់សមាជិករបស់គណបក្សប្រជាធិបតេយ្យរបស់ប្រទេសកូឡុំប៊ីអស់ចំនួន៥នាក់ រួមជាមួយនឹងអ្នកបើកយន្តហោះម្នាក់ផងដែរ ។
គណបក្សបានកំណត់អត្តសញ្ញាណជនរងគ្រោះថា ជាអតីតសមាជិកព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូត Nohora Tovar និងស្វាមីរបស់លោកស្រី Guillermo Perez ដែលជាអ្នកសម្របសម្រួលរបស់គណបក្សនៅ Meta ។ លោក Dimas Barrero, អនុប្រធានតំណាងឱ្យ Meta ហើយលោក Felipe Carreno ជាបេក្ខជន មុខតំណែងចៅហ្វាយខេត្ត និងលោក Oscar Rodriguez ក្រុមប្រឹក្សារដ្ឋធានី Villavicencio និងអ្នកបើកយន្តហោះ ឈ្មោះ Heliodoro Alvarez ។
អាជ្ញាធរខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ Cessna T210N ដែលបម្រើការជាយានជំនិះតាមផ្លូវអាកាស “បានចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានី Villavicencio នៅម៉ោង៧និង៤០ព្រឹក ត្រូវនឹងម៉ោង១២និង៤០នាទីល្ងាចម៉ោងសកល ហើយចុងក្រោយបានទាក់ទង ជាមួយការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅម៉ោង៧និង៥៨នាទីព្រឹក ត្រូវនឹងម៉ោង១២និង៥៨នាទីល្ងាចម៉ោងសកល ។
អាជ្ញាធរបានបញ្ជាក់ថា ខ្លួន “បានចាត់ឱ្យក្រុមអ្នកជំនាញ ដើម្បីប្រមូលភស្តុតាង ដើម្បីកំណត់ពីមូលហេតុដែលអាចកើតមាននៃគ្រោះថ្នាក់នេះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា