តូក្យូ៖ ទីភ្នាក់ងារ Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា ចំនួនអ្នកជំងឺកូវីដ-១៩ គិតជាមធ្យមនៅក្នុងចំណោម មន្ទីរពេទ្យដែលបានកំណត់នៅទូទាំងប្រទេសជប៉ុន បានកើនឡើងចំនួន៩សប្តាហ៍ជាប់ៗគ្នា ចាប់តាំងពីមេរោគនេះ ត្រូវបានបន្សោយអនុភាពប្រែក្លាយ ទៅជាប្រភេទជំងឺស្រដៀងគ្នានឹងជំងឺគ្រុនផ្តាសាយ តាមរដូវនៅក្នុងខែឧសភា ។
គិតជាមធ្យមនៅក្នុងចំណោមស្ថាប័នវេជ្ជសាស្រ្តប្រហែល៥.០០០កន្លែង គឺនៅថេរចំនួន១១.០៤ភាគរយនៅក្នុងសប្តាហ៍ចាប់ពីថ្ងៃទី១០ ខែកក្កដា យោងតាមទិន្នន័យដែលលើសពី១០ជាលើកដំបូងចាប់តាំងពីប្រព័ន្ធរាយការណ៍ត្រូវបានអនុវត្តកាលពីដើមខែឧសភា ។
ចំនួនអ្នកជំងឺសរុបដែលពួកគេបានរាយការណ៍បានកើនឡើងជាង២០ភាគរយធៀបនឹងសប្តាហ៍មុនដែលមានចំនួន៥៤.១៥០ ។
ក្រោពីយការបន្ទាបចំណាត់ថ្នាក់ខ្សោយនៃការឆ្លងរាលដាលជំងឺ រដ្ឋាភិបាលបានបញ្ឈប់ការចេញផ្សាយចំនួនករណីថ្មីប្រចាំថ្ងៃ ហើយឥឡូវនេះគ្រាន់តែចេញផ្សាយចំនួនអ្នកជំងឺប្រចាំសប្តាហ៍ដែលបានរាយការណ៍ពីស្ថាប័នដែលបានកំណត់ ក៏ដូចជាចំនួនករណីជាមធ្យមនៅក្នុងចំណោមបញ្ហាផ្សេងៗតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការឆ្លងជំងឺ បានកើនឡើងជាបណ្តើរៗមកវិញ ក្រោយពីរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការទប់ទល់ ដែលបង្កើនការព្រួយបារម្ភ អំពីអ្វីដែលគួរត្រូវប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយករណីឆ្លងនៅក្នុងរដូវក្តៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា