បរទេស៖ប្រធានាធិបតីរុស្សីកាលពីថ្ងៃសុក្រម្សិលមិញនេះ បានអះអាងថាមេដឹកនាំជាច្រើនរូបរបស់ប៉ូឡូញកំពុងបានរៀបចំផែនការក្នុងការបង្កើតជាទំរង់ក្រោមរូបភាព ជាសម្ព័ន្ធមិត្តណាតូមួយ ដើម្បីអាចចូលជ្រៀតជ្រែកកិច្ចការងារជម្លោះនៅអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំរូបរុស្សីរូបនេះបានអះអាងថា ប្រសិនបើផែនការនេះបានសម្រេចចិត្តប៉ូឡូញដែលមានការចូលរួមពាក់ព័ន្ធទៅនឹងបញ្ហានេះរួចរាល់ពួកគេនឹងចាប់ផ្តើមរៀបចំផែនការបន្ទាប់គឺគ្រប់គ្រងទៅលើទឹកដីមួយចំនួនរបស់អ៊ុយក្រែននិងអាចទៅដល់ប្រទេសបេឡារូសទៀតផង។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី លោក Putin បាននិយាយដែរថា រដ្ឋាភិបាលនៅទីក្រុងគៀវ មានឆន្ទៈបន្តកាន់អំណាចជារៀងរហូត ព្រមទាំងមិនខ្វល់ទៅនឹងការលក់ប្រជាជនរបស់ខ្លួន ឬប្រគល់ទឹកដីអ៊ុយក្រែនទៅឱ្យ ម្ចាស់ដែលជាជនបរទេសនោះដែរ ។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីបានព្រមានថា ខណៈពេលដែលអ៊ុយក្រែនមានសិទ្ធិលក់ទឹកដីរបស់ខ្លួនតាមចិត្តដែលចង់ធ្វើនោះប៉ុន្តែ សម្រាប់ប្រទេសបេឡារូសវិញ ការឈ្លានពានណាមួយប្រឆាំងនឹងផ្នែកមួយនៃរដ្ឋសហភាពមួយនេះនឹងមានន័យថាជាការឈ្លានពានប្រឆាំងនឹងរុស្ស៊ីដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី