បរទេស៖ កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការព្រមានថានឹងចាត់ទុកនាវាគ្រប់ប្រភេទដែលធ្វើដំណើរចូលទៅកាន់ ផែសមុទ្រខ្មៅរបស់រុស្សី គឺជានាវាដែលមានផ្ទុកសព្វាវុធ សម្រាប់កិច្ចការងារផ្គត់ផ្គង់យោធា។
យោងងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិរបស់អ៊ុយក្រែន ហើយបានបន្តចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូទៀតថា កំពុងធ្វើឲ្យច្រកសមុទ្រនៃដែនសមុទ្រខ្មៅ ទៅជាទីកន្លែងដ៏គ្រោះថ្នាក់មួយដោយអ៊ុយក្រែនដាច់ខាតត្រូវតែប្រឆាំង និងរារាំងគ្រប់នាវាទាំងអស់ទោះបីជានាវាដឹកជនស៊ីវិលក្តី។
ក្រសួងការពារជាតិអ៊ុយក្រែនព្រមានច្បាស់ថា ចាប់ពីពាក់កណ្តាលអធ្រាត្ រឈានចូលនៅថ្ងៃទី ២១ខែកក្កដានេះ ឆ្នាំ២០២៣ នេះតទៅរាល់នាវាទាំងអស់ ដែលធ្វើដំណើរក្នុងដែនទឹក នៃសមុទ្រខ្មៅក្នុងទិសដៅចូលទៅកាន់កំពង់ផែសមុទ្រ នៃប្រទេសរុស្ស៊ីវានឹងអាចត្រូវបានចាត់ទុកបានថា ជានាវាផ្ទុកអាវុធសម្រាប់យោធាជាមួយ នឹងហានិភ័យគ្រប់គ្រាន់សម្រាប់បាញ់រារាំងឬបាញ់ពន្លេច។
ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងមូស្គូ មិនទាន់ឆ្លើយតបទៅនឹងការគំរាមកំហែងចុងក្រោយ របស់ទីក្រុងគៀវនៅឡើយទេប៉ុន្តែការព្រមាននេះកើតឡើងបន្ទាប់ពីមន្ត្រីខាងភាគីរុស្ស៊ី បានចេញសេចក្តីជូនដំណឹងស្រដៀងគ្នា ចំពោះនាវាដែលធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែអ៊ុយក្រែន កាលពីដើមសប្តាហ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី