ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើក​ការវាយប្រហារ​ លើ​រោងចក្រ​ផលិតទូកគ្មាន​មនុស្ស​បើក ​របស់​អ៊ុយ​ក្រែ​ន នៅក្បែរ​ទីក្រុង Odessa របស់អ៊ុយក្រែន

Xinhua
" "

គៀវ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារដោយកាំជ្រួចមួយ យប់ទៅលើទីតាំងផលិត និងរៀបចំទូកគ្មានមនុស្សបើក នៅជិតទីក្រុង Odessa របស់អ៊ុយក្រែន។

ប្រភពបានឲ្យដឹងថា “កាលពីយប់មិញ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបើកការវាយប្រហារជាក្រុម ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយតាមសមុទ្រ និងអាកាសដែលមានភាព ជាក់លាក់ខ្ពស់ទៅលើកន្លែង ដែលសកម្មភាពភេរវករប្រឆាំងនឹងរុស្សី កំពុងត្រូវបានរៀបចំដោយប្រើទូកគ្មានមនុស្សបើក ក៏ដូចជាកន្លែង ដែលពួកគេកំពុងផលិតនៅជិតទីក្រុង Odessa”។

" "

ប្រភពបានបន្ថែមថា ទាហានស៊ីឈ្នួលបរទេសត្រូវ បានគេឃើញនៅកន្លែងដែលរងផលប៉ះពាល់។ យោងតាមក្រសួងបានឱ្យដឹងថា គោលដៅដែលបានជ្រើសរើស ទាំងអស់ត្រូវបានបំផ្លាញចោល ៕

" "

ប្រែសម្រួល ឈូក បូរ៉ា

To Top